គ្រាន់តែ​ទាស់​សម្តី​តិចតួច​ទាញ​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​របួសធ្ងន់​២​កន្លែង ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គ្រាន់តែ​ទាស់​សម្តី​តិចតួច​ទាញ​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​របួសធ្ងន់​២​កន្លែង ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ

Published

on

បាត់ដំបង ៖ ដោយសារ​តែ​ចិត្ត​ឆេវឆាវ​មិន​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​គ្រាន់តែ​ប៉ះ​សម្តី​តិចតួច​ជន​ដៃដល់​ម្នាក់​បាន​ទាញ​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​ទាំង​កំរោល​ បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​២​កន្លែង​ធ្ងន់ធ្ងរ ​ខ​ណៈ​អ្នកជិតខាង​និង​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​ជួយ​គេច​ផុតពី​សេចក្តី​ស្លាប់​នេះ​បើតាម​ការលើកឡើង​ពី​ប្រភព​អ្នកជិតខាង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​នៅ​យប់​ថ្ងៃទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១ ​វេលា​ម៉ោង​៧និង០០​នាទី​នៅ​ចំណុច​ក្រុមទី​១០​ ភូមិ​ទួល ​ឃុំ​រូង​ជ្រៃ ​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​បទ​ហិង្សា​ដោយ​ចេតនា​មាន​អាវុធ​(​ពូថៅ​)​មួយ​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ​គី មនោ​រម្យ​ ហៅ​(​គួ​យ​)​ ភេទ​ប្រុស​ អាយុ២៨ឆ្នាំ ​រស់នៅ​ភូមិ​ទួល​ ឃុំ​រូង​ជ្រៃ ​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។

ដោយ​ជនសង្ស័យ​រូប​នេះ​បាន​ទាញ​យក​ពូថៅ​កាប់​មក​លើ​ជនរងគ្រោះ​ឈ្មោះ​យ៉ុម ​សំណើម ​ភេទប្រុស​ អាយុ​៣៨​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ បណ្ដាល​ឲ្យ​រងរបួស​ត្រូវ​ពោះ​០១​កន្លែង​នឹង​ខ្នង​០១​កន្លែង​យ៉ាងធ្ងន់ធ្ងរ​ព្រោះតែ​ទាស់សម្តី​គ្នា​។

សមត្ថកិច្ច​បន្ត​ថា ​ក្រោយពី​ជន​ដៃដល់​កាប់​ទៅលើ​ជនរងគ្រោះ​អ្នកជិតខាង​និង​ក្រុម​គ្រួសារ​បាន​ជួយ​ទាន់ពេល​ហើយ​ភ្លាមៗ​នោះ​ ក្រុម​គ្រួសារ​ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល​ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ​។​ ចំណែក​ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ជាមួយនឹង​វត្ថុតាង​(​ពូថៅ​)១​ផង​ ហើយ​ប​ច្ចុ​ប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ដោយ ៖ សៅ សារិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ21 mins ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ41 mins ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ45 mins ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ55 mins ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

ព័ត៌មានជាតិ1 hour ago

ហ្វីលីពីន​អរគុណ​កម្ពុជា​ដែល​បាន​ផ្តល់​ការ​ការពារ​និង​គាំពារ​បាន​យ៉ាង​យ៉ាង​ល្អ​ដល់​ពលរដ្ឋ​ហ្វី​លីន​ធ្វើការ​និង​ស្នាក់នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services