ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណបង្ក្រាបល្បែងអនឡាញខុសច្បាប់២៥កន្លែង និងឃាត់សិស្សគេចសាលារៀនសំងំជក់បារីអេឡិចត្រូនិចយកមកអប់រំ
បន្ទាយមានជ័យ ៖ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណដឹកនាំដោយ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់ជាច្រើនកន្លែង និងធ្វើការអប់រំដល់សិស្សជាច្រើននាក់ដែលគេចសាលារៀនមកជួបជុំគ្នាជក់បារីអេឡិចត្រូនិច។
លោកស្រេង សុផល បានឱ្យដឹងថា ការចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់មានចំនួន ២៥ កន្លែង នៅក្នុងក្រុងសិរីសោភ័ណនេះ អាជ្ញាធរបានឲ្យធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព ការលួចលាក់លេងល្បែងអនឡាញដោយខុសច្បាប់ ក្រោយពីធ្វើការណែនាំនិងធ្វើកិច្ចសន្យាហើយនៅបន្តលួចលាក់លែងបើកទៀត រកឃើញនិងមានវិធានការតាមច្បាប់។
លោកស្រងសុផល បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះសិស្សដែលគេចសាលារៀនមកជួបជុំគ្នាជក់បារីអេឡិចត្រូនិចនិងជក់បារីផ្សេងៗ ត្រូវបានឃាត់យកមកធ្វើការណែនាំអប់រំឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ បើសិនជារកឃើញពេលក្រោយទៀត និងមានវិធានការតាមផ្លូវច្បាប់ ហើយឱ្យម្ចាស់ផ្ទះ ឬ ទីតាំងឱ្យសិស្សគេចសាលារៀនមកជួបជុំគ្នាជក់បារីអេឡិចត្រូនិចនេះ ធ្វើកិច្ចសន្យាបញ្ឈប់ចាប់ពីពេលនេះតទៅ បើនៅតែបន្តទៀតនិងចាត់វិធានការម្ចាស់ផ្ទះ ដែលផ្ដល់ទីតាំងឱ្យប្រើប្រាស់ទៅតាមផ្លូវច្បាប់។
ក្នុងនោះ អភិបាលក្រុងសិរិសោភ័ណបានចេញបំរាម ដូចជា/១ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច ត្រូវទប់ស្កាត់ជាបន្ទាន់២/មិនត្រូវផ្ដល់ទីតាំងឬកន្លែងប្រើប្រាស់ ស៊ីហ្សា និងបារីអេឡិចត្រូនិច គ្រប់រូបភាពណាក៏ដោយ បើនៅតែបន្តលួចលាក់ធ្វើអាជីវកម្មបារីឡិចត្រូនិច ឬឧបករណ៍ផ្សេងៗលក់ឲ្យសិស្ស ឬ ដល់យុវជនផ្សេងៗទៀត ដែលច្បាប់ហាមឃាត់ និងយកម្ចាស់ទីតាំងទាំងអស់ អនុវត្តទៅតាមច្បាប់។
ប្រជាពលរដ្ឋរស់នៅក្រុងសិរិសោភ័ណសម្ដែងអំណរគុណ ចំពោះអភិបាលក្រុងសិរីសោភ័ណយ៉ាងខ្លាំង ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង និងកន្លែងសិស្សគេចសាលារៀនមកជួបជុំគ្នាជក់បារីឡិចត្រូនិច ការចុះបង្ក្រាបល្បែងស៊ីសងតាមអនឡាញល្បែងនេះ ព្រោះសព្វថ្ងៃមានអ្នកលេងវក់និងល្បែងស៊ីសងនេះ។ ល្បែងនេះគេបើកលេងចំហ ចង់គ្រប់ទីតាំងឱ្យតែមានមនុស្សជុំៗគ្នា វាបង្កជាហិង្សានិងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ ថែមទាំងអាចបង្កអសន្តិសុខភូមិ.ឃុំជាដើម៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


