ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន នាំយកស្បៀង របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ
អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកស្បៀងអាហារ ទៅឧបត្ថម្ភ ដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងប្រចាំការ នៅតាមគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ ព្រំដែន រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ និងលោក សៅ សារ៉ាត់ អភិបាលខេត្តប៉ៃលិន បាននាំបណ្តាំផ្ញើសួរសុខទុក្ខ និងអំណោយរួមទាំងស្បៀងអាហារ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងគិតគូរយកចិត្តទុកដាក់ចំពោះកងកម្លាំងទាំងអស់ ដែលនៅពេលនេះ សម្តេចបានស្នើឲ្យកងកម្លាំងត្រូវរួមគ្នាបំពេញតួនាទី ភារកិច្ចឲ្យបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានរឹងមាំដើម្បីរួមគ្នាទប់ស្កាត់ កុំឲ្យវីរុសកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍បាន ហើយក្នុងពេលបំពេញភារកិច្ចត្រូវរក្សាអនាម័យ ពាក់ម៉ាស លាងដៃនឹងជែលឬអាល់កុលជាប្រចាំ។

បន្ថែមពីលើនេះ ការពង្រឹងសមត្ថកិច្ចនិងរក្សាសន្តិសុខតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបណ្តាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ជាពិសេសនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។


ក្នុងនាមលោកស្រីអភិបាលខេត្ត ក៏បានជំរុញដល់កម្លាំងទាំង៣ប្រភេទទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំនិងច្រករបៀងនានា ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅ ដែលខ្លួនទទួលខុសត្រូវ ព្រមទាំងពង្រឹងនិងទប់ស្កាត់ឲ្យបានតឹងរឹងចំពោះការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ដែលត្រលប់មកពីប្រទេសថៃ ហើយបើក្នុងករណីមានការសង្ស័យទៅលើរថយន្តដឹកទំនិញណាមួយ ដែលឆ្លងកាត់តាមច្រក ត្រូវតែត្រួតពិនិត្យនិងធ្វើការឆែកឆេរជាដាច់ខាត ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដោយមិនបានធ្វើចត្តាឡីស័ក ពិសេសសូមពន្យល់ណែនាំ ដល់បងប្អូនពលករដែលឆ្លងមកឲ្យបានយល់ថា ការធ្វើចត្តាឡីស័ក មិនមែនជាការឃុំឃាំង បំបិទសិទ្ធសេរីភាពនោះទេ គឺជាការធ្វើតេស្តឬតាមដានសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដើម្បីឲ្យប្រាកដថា វិជ្ជមានឬអវិជ្ជមាននៃវីរុសកូវីដ១៩ ដែលជាការទប់ស្កាត់កុំឲ្យឆ្លងចូលក្នុងសហគមន៍ ផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


