Connect with us

ព័ត៌មានជាតិ

ផ្ទះ​​​៦ ខ្នង​ត្រូវ​​អគ្គិភ័យ​ឆាប​ឆេះ​ទាំង​កណ្ដាល​យប់

បានផុស

នៅ

ផ្ទះប្រជាលពលរដ្ឋចំនួន៦ខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី បង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចផ្នែកជំនាញពន្លត់អគ្គីភ័យចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីកណ្ដាលយប់ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតតាមផ្លូវវត្តចាស់ ក្នុងក្រុម២ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ។យោងតាមរបាយការណ៍សមត្ថកិច្ច​បានអោយដឹងថា មុនពេលកើតហេតុ គឺដោយ​សារឆ្លង​ចរន្តអគ្គីសនីក្នុងផ្ទះប្រជាពលរដ្ឋ ប្រភេទសំណង ឈើក្រោម ប្រកដំបូលស័ង្ហសី ដែល​ម្ចាស់​មិន​នៅ​ផ្ទះបានចេញទៅក្រៅ ទើបបង្កជាអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ទើបប្រជាពលរដ្ឋ ទំនាក់ទំនង​ទៅកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យឱ្យជួយចេញរថយន្តពន្លត់អគ្គីភ័យដើម្បីអន្តរាគមន៍ជួយបាញ់បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាច្រើនគ្រឿង បានចេញ​មកអន្តរាគមន៍​ដើម្បីជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្នុងប្រតិបត្តិការណ៍នេះរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុចំនួន២២គ្រឿង​ ប្រើប្រាស់ទឹកអស់​ ២០ឡាន​ក្នុងនោះរួមមាន ៖ ររថយន្តពន្លត់អគ្គិភ័យរបស់ស្នង​ការរាជធានីភ្នំពេញ​ចំនួន១៦គ្រឿងប្រាស់ទាំង១៦គ្រឿង រថយន្តពន្លត់អគ្គិភ័យ​របស់ក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ ពុំបានប្រើប្រាស់​ទឹក , រថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ OCIC ទីក្រុង​ជ្រោយចង្វា​រ​ ចំនួន​ ៣គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ៣ឡាន​​ , រថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ ស្រាបៀរ​កម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ១ឡាន​។

សូមបញ្ជាក់ផងដែរក្នុងហេតុការគ្រោះអគ្គិភ័យអគ្គីភ័យនេះបានរលត់ទៅវិញជាស្ថាពរ នៅវេលា​ម៉ោង១២ និង ២០នាទីរំលងអធាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភះ ហើយនៅក្នុង​ហេតុការណ៍​អគ្គីភ័យ​នេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនះន៦ខ្នងអស់ទាំងស្រុង និង​មិន​បណ្តាល​ឱ្យ​អ្នក​ម្នាក់​រង​របួស​ឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម