ព័ត៌មានជាតិ
សមត្ថកិច្ចស្រុកស្វាយចេក ឃាត់ខ្លួនមេខ្យល់២នាក់ និងពលករចំនួន៤នាក់
នៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលខេត្ត និងកម្លាំងនគរបាលស្រុកស្វាយចេក បានធ្វើការឃាត់រថយន្ត១គ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ឆ្លូញ ពាក់ស្លាកលេខ បាត់ដំបង 2A.8587 ដឹកជញ្ជូនពលករខ្មែរប្រុស ស្រី ចំនួន៤នាក់ នៅចំណុចមុខក្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ការឃាត់ខ្លួនមានមេខ្យល់និងពលករនេះអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកបើករថយន្តឈ្មោះ ហ៊ីង ពេជ្រភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រថយន្ត ម៉ាកកាំម៉ារីបាឡែន ពណ៍ឆ្លូញ សេរី2002 ពាក់ស្លាកលេខបាត់ដំបង2A.8587 នៅក្នុងរថយន្តមានពលករខ្មែរចំនួន៤នាក់ ស្រី២នាក់១ឈ្មោះ ម៉ៃ រ៉ុង ប្រុស អាយុ៤៣ឆ្នាំ២ឈ្មោះ កិន ឡា ភេទស្រី អយុ៣៦ឆ្នាំ ទាំង២នាក់ នៅភូមិអំពៅដៀប ឃុំជ្រួយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប៣ឈ្មោះ ផុន ម៉េត ប្រុស អាយុ២០ឆ្នាំ៤ឈ្មោះ គង់ ចាន់ណាត ភេទស្រីអាយុ ២៣ឆ្នាំ ទាំង២នាក់នៅ ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ក្រោយពីឃាត់និងសួរនាំអ្នកបើករថយន្តនិងពលករទាំង៤នាក់កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញាជាមេខ្សល់បានចំនួន២នាក់ នៅលើផ្លូវជាតិលេខ៥៨ខាងជើងភូមិក្តឹបថ្ម ចម្ងាយប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្ត ន្ទាយមានជ័យ មាន១ឈ្មោះ ចាំ ណុយ ភេទប្រុស អាយុ៣៤ឆ្នាំ២ឈ្មោះ សរ វិត ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនសង្ស័យជាមេខ្សល់ទាំង២នាក់និងអ្នកដឹកជញ្ជូន១នាក់និងពលករខ្មែរចំនួន៤នាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្ត ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ