ឃាត់ខ្លួន​ស្រ្ដី​ជន​ជាតិ​វៀតណាម​៧នាក់ ខណៈដាក់​ត្រួត​ពិនិត្យគោលដៅ​ចត្តាឡីស័ក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់ខ្លួន​ស្រ្ដី​ជន​ជាតិ​វៀតណាម​៧នាក់ ខណៈដាក់​ត្រួត​ពិនិត្យគោលដៅ​ចត្តាឡីស័ក

Published

on

​លោក ចាន់ ពន្លក អភិបាល​នៃ​​គណៈអភិបាលរង​ស្រុក​កំពង់​សិលា បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ស្ត្រីជន​ជាតិ​ចិន​ ដែល​រត់គេច​ពី​កន្លែង​ច​ត្តា​ឡី​ស័ក​ នៅ​រាជធានី​ភ្នំពេញ​មកកាន់​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ នៅ​ចំណុច​គីឡូម៉ែត្រ​១០៨.១០៩ ស្ថិត​ក្នុង​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា ​ក្នុង​ប្រតិបត្តិ​ការ​ឆែកឆេរ​និង​ទប់ស្កាត់​នេះ ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ ក្នុង​តាម​ការពិនិត្យ​ផ្ទាល់ បាន​រក​ឃើញ​មាន​ក្រុម​ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន ៧​នាក់​ពុំមាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​។​ក្ នុងចំណោម​នេះ​មាន​ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ បាន​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​បាវិត កាលពី​អំឡុង​ខែ​៥ ឆ្នាំ​២០១៩ ក្នុងនោះ​មានឈ្មោះ​ ទី​១.​ដូ​ធី មី​ឡេ អាយុ​២៥​ឆ្នាំ, ទី២.​ហា​ធី ថី​ក​ទេ អាយុ​២៩​ឆ្នាំ, ទី៣.​ដាម គី​ធី អាយុ​៣០​ឆ្នាំ, ទី៤.​ដាម ថឹ​ក​យឹ​ង អាយុ​២៦​ឆ្នាំ។ ដោយឡែក​ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ខាងក្រោម​នេះ បាន​ចូល​មក​ប្រទេស​កម្ពុជា​ តាម​ច្រក​បាវិត​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​ក្នុងនោះ​មាន ទី១.​វុ​ធី ហ​រ័ អាយុ​៣២​ឆ្នាំ, ទី២.​លឿន ធី​វិ​ន អាយុ​១៩​ឆ្នាំ, ទី៣.​បៀក ធី​ឡា​ម អាយុ​៣៤​ឆ្នាំ។

​មន្ត្រី​ដដែល​បាន​ទៀត​ថា នៅពេល​ឃាត់ខ្លួន​សួរនាំ ពួកគេ​ទាំង​៧​នាក់​នេះ ពុំមា​ន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ឡើយ​ ហើយ​ចូល​មក​ប្រទេស​កម្ពុជា​ក៏​ពុំ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤ ថ្ងៃ​ដែរ។ បច្ចុប្បន្ន​ផ្នែក​ជំនាញ​នគរបាល​អន្តោប្រវេសន៍​ស្រុក​កំពង់​សិលា​ កំពុង​ធ្វើការ​សា​កសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា នឹង​បន្ត​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​បន្ត៕

អត្ថបទ៖ ស៊ុយ ចាន់​ធា

សូមចុចអាន៖ ​ទីតាំង​កម្សាន្តជាច្រើនកន្លែង ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ ចុះ​ផ្អាក​បណ្ដោះអាសន្ន​ បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ថ្មីៗ​នេះ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services