Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

បានផុស

នៅ

តាមរយៈសេចក្ដីណែនាំនៅថ្ងៃទី០១ ខែមេសា នេះ  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឬ អ.ជ.ប.គ.ញ បានឱ្យដឹងថា កន្លងមកខ្លួនបានកត់សម្គាល់ឃើញថា ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីកងកម្លាំង​មួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី​ (False Positive) ដោយអ្នកដែលមិនបានប្រើប្រាស់សារធាតុញៀន តែបែជារកឃើញថាប្រើប្រាស់សារធាតុញៀនទៅវិញ។

រូបភាពតំណាង។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ.ជ.ប.គ.ញ បានឱ្យដឹងថា យោងតាមក្រសួងសុខាភិបាល លទ្ធផលតេស្ដរកសារធាតុញៀនមិនប្រក្រតីមួយចំនួនតូចនេះ កើតឡើងបានដោយសារឥទ្ធិពលនៃថ្នាំពេទ្យស្របច្បាប់មួយចំនួន ក្នុងពេលតេស្តរកសារធាតុញៀនតាមទឹកម៉ូត្រ។

ក្រោយពេល អ.ជ.ប.គ.ញ សង្កេតឃើញថាកើតមានបញ្ហាមួយចំនួនតូចនេះ អ.ជ.ប.គ.ញ បានណែនាំឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទាក់ទងមកខ្លួន ប្រសិនបើមានការតវ៉ាពីមន្ត្រីសុំតេស្តរកសារធាតុញៀនឡើងវិញ។  អ.ជ.ប.គ.ញ ក៏បានបញ្ជាក់ថា នឹងសហការជាមួយក្រសួងសុខាភិបាល ដើម្បីជម្រះមន្ទិលជូនមន្ត្រីដែលធ្លាប់តេស្តឃើញថាបានប្រើប្រាស់សារធាតុញៀន។

រូបភាពតំណាង។

ជាមួយគ្នា​ អ.ជ.ប.គ.ញ បានសហការណ៍ជាមួយក្រសួងសុខាភិបាលសម្រេចជ្រើសរើសប្រភេទឧបករណ៍ធ្វើតេស្តចំនួន ៣ ប្រភេទ ដែលអាចធានាគុណភាពនិងសុក្រឹតភាពនៃលទ្ធផលតេស្តក្នុងនោះមាន ប្រភេទទី១៖ NPK Methamphetamine។ ប្រភេទទី២៖ Drug Abuse Test និងប្រភេទទី៣៖ GPO Meth Cassette។  អ.ជ.ប.គ.ញ នឹងផ្ដល់ជូនឧបករណ៍តេស្តតាមលទ្ធភាពដែលខ្លួនមានទៅកាន់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងបើកឱកាសអាចជ្រើសរើសប្រភេទណាមួយ សម្រាប់ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រមន្ត្រីរាជការ។  

ទន្ទឹមនឹងការផ្ដល់ឱ្យ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំគម្រោងថវិការសម្រាប់បញ្ជារទិញ និងស្វែងរកជំនួយពីដៃគូរ ទុកទិញឧបករណ៍តេស្តតាមតម្រូវការជាក់ស្ដែង។ សម្រាប់របៀបធ្វើតេស្ត អ្នកធ្វើតេស្តអាចរៀនបានតាមរយៈ សៀវភៅណែនាំដែលរៀបចំដោយ អ.ជ.ប.គ.ញ និងវីដេអូដែលមានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់អ.ជ.ប.គ.ញ។

រូបថត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្វើតេស្តស្វែងរកសារធាតុញៀន។

តាមសេចក្ដីណែនាំដដែលបានឱ្យដឹងថា ក្រោយតេស្តរកឃើញថាមានមន្ត្រី កងកម្លាំង មន្ត្រីជាប់កិច្ចសន្យាណាម្នាក់ប្រើប្រាស់សារធាតុញៀន ប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការម៉ឺងម៉ាត់ ក្នុងការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រីទាំងឡាយណាដែលមានការប្រើប្រាស់គ្រឿងញៀន និងមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ដោយអនុលោមតាមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល។

ចំពោះមន្ត្រីដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយត្រូវបានចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយអនុលោមតាមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមី ត្រូវធ្វើការណែនាំ និងលើកទឹកចិត្តពួកគាត់ឱ្យទៅទទួលសេវា ព្យាបាល បន្សាប និងស្តារនីតិសម្បទា ទាំងនៅមជ្ឈមណ្ឌលជាតិនិងឯកជន ដើម្បីអាចមានឱកាសធ្វើសមាហរណកម្ម ត្រឡប់ចូលក្នុងសង្គមវិញ។ 

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល គណៈកម្មាធិការទទួល បន្ទុកការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ត្រូវបន្ត ពង្រឹងគុណភាពសេវាព្យាបាល បន្សាប និងស្តារនីតិសម្បទា របស់មជ្ឈមណ្ឌលជាតិនិងឯកជន និងត្រូវផ្សព្វផ្សាយឱ្យ បានទូលំទូលាយពីទីតាំងនិងលក្ខខណ្ឌនានារបស់មជ្ឈមណ្ឌលទាំងអស់ ដើម្បីលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឱ្យស្ម័គ្រចិត្តទទួលយកការបន្សាប ឈានដល់ការផ្តាច់ការប្រើប្រាស់គ្រឿងញៀនទាំងស្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

ព័ត៌មានជាតិ៣ ម៉ោង មុន

​រដ្ឋបាលរាជធានីនាំយកអំណោយសម្ដេច ហ៊ុន ម៉ាណែត ​ចែកជូនកងទ័ពជួរមុខ​ការពារព្រំដែន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សរាប់លាននាក់នៅ អាហ្វ្រិកខាងត្បូង ជួបគ្រោះរាំងស្ងួតខ្លាំង និងកំពុងអត់ឃ្លាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សមាជិករដ្ឋសភាអាមេរិក ប្រាប់ឲ្យប្រើដំណោះស្រាយ ហ៊ីរ៉ូស៊ីម៉ា ដើម្បីឆាប់បញ្ចប់បញ្ហានៅ ​ហ្គាហ្សា 

Sokha Hotels

ព័ត៌មានពេញនិយម