ព័ត៌មានជាតិ
អាជ្ញាធរគ្រឿងញៀន ជំរុញសហគមន៍ទេសចរណ៍កោះហានរ៉ាំសា ឱ្យប្រើ App NoDrug ដើម្បីរាយការណ៍ពេលមានបញ្ហា
ស្ទឹងត្រែង ៖ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបប្រជាសហគមន៍ទេសចរណ៍កោះហាន រ៉ាំសា ដើម្បីបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និង ជំរុញការប្រើប្រាស់App NoDrug ដើម្បីទទួលចំណេះដឹង និងរាយការណ៍ក្នុងករណីមានបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ក៏ដូចជាមូលដ្ឋានរបស់ពួកគាត់។

ក្នុងនាមលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់សហគមន៍ និងបានលើកយកនូវអត្ថប្រយោជន៍ក៏ដូចជាមុខងារនានាដែលមានបំពាក់ក្នុងApp NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន: កំសាន្តអប់រំ ព័ត៌មាន មេរៀន ការស្វែងរកការព្យាបាលហើយ និងមុខងាររាយការណ៍សម្រាប់ស្វែងរកអន្តរាគមន៍ពីអាជ្ញាធរដោះស្រាយ។

ជាមួយនឹងការចាប់អារម្មណ៍ពីApp NoDrug លោក ជួន ចិត្ត ដែលជាអ្នកបើកបរទូកទេសចរណ៍ សហគមន៍កោះហាន រ៉ាំសា បានប្រាប់ឱ្យដឹងថា សហគមន៍ទេសចរណ៍កោះហាន គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ នៃដងទន្លេមេគង្គដែលផ្ដល់នូវទឹកត្រជាក់ ធម្មជាតិស្រស់បំព្រងមានម្លប់ឈើធំៗនិងខ្សាច់សស្អាត ដែលគួរជាទីរមនាសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិហើយបច្ចប្បន្ននេះមានអ្នកទេសចរណ៍ជាតិ និងអន្តរជាតិបានមកកំសាន្ត នៅទីរមណីយដ្ឋានកោះហាន រ៉ាំសា នេះយ៉ាងច្រើន ជាលក្ខណៈគ្រួសារ ដើម្បីងូតទឹកលេងយ៉ាងត្រជាក់ បោះតង់ ក៏ដូចជាកម្មវិធីពិកនិកអាំងសាច់ញ៉ាំលេងយ៉ាងសប្បាយរីករាយបំផុត៕

















-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


