ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងវប្បធម៌ លោក ហ៊ឺ វីរៈ ចូលរួមបើកកម្មវិធីសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច
នារសៀលថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញបើកជាផ្លូវការកម្មវិធីសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដោយមានការចូលរួមអមដំណើរពីមន្ត្រីជាច្រើនរូបផ្សេងទៀត។

ក្នុងកម្មវិធីសង្ក្រាន្តថ្ងៃទី១ នេះមានកម្មវិធីសប្បាយៗជាច្រើនដូចជា លេងល្បែងកំសាន្តប្រជាប្រិយ បោះអង្គុញ ដណ្តើមស្លឹកឈើ លាក់កន្សែង ការបង្ហាញទស្សនីយភាពក្បាច់គុនល្បុក្កតោ របាំត្រុដិ និងកម្មវិធីប្រឡងរាំ ដោយមានការអញ្ជើញចូលរួមពីសិស្សវិទ្យាល័យទាំងបីក្នុងស្រុកកំពង់ត្រឡាចចំនួន ២៣គូ រួមមាន÷ វិទ្យាល័យជាស៊ីម កំពង់ត្រឡាច ចំនួន ៧គូ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន ៦គូ និងវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាចចំនួន ១០គូ។
កម្មវិធីប្រកួតរាំនេះ មានការដាក់ពិន្ទុពីសំណាក់ លោកស្រី សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ប៉ុក សារ៉ាន់ ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក អន ឈាហេង មន្ត្រីនាយកដ្ឋានសិល្បៈទស្សនីយភាព។

កម្មវិធីសង្ក្រាន្តនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយប្រកបដោយទឹកមុខស្រស់ញញឹម និងការប្រឡងរាំចង្វាក់ប្រពៃណីខ្មែរ ដែលជាការថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ បណ្តុះឆន្ទ:ឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងស្វែងយល់នូវកេរ្តិ៍មរតកដូនតាខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


