ព័ត៌មានជាតិ
ជប៉ុនផ្តល់ជំនួយជាង២លានដុល្លារ ដើម្បីស្តារឡើងវិញ នូវផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅកម្ពុជា
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានសម្រេចបន្តផ្តល់ជំនួយឥតសំណងចំនួន២០៩លានយ៉េន ប្រមាណជា២លានដុល្លាអាមេរិក ដល់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក(WFP) ដើម្បីស្តារឡើងវិញនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់នាខែតុលា ឆ្នាំ២០២០ ដែលបានបង្កជាការខូចខាតដល់មនុស្ស និងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីជំនួយឥតសំណងនេះបានធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយលោក មិកាមិ មាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ឃ្លែរ កូណាន់ តំណាង និងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជាដោយមានវត្តមានលោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណកម្មធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ចូលរួមជាសាក្សី។
គំរោងនេះ នឹងធ្វើការវាយតម្លៃសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏ទូលំទូលាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ហើយតាមរយៈជំនួយនេះ គម្រោងនឹងធ្វើការគាំទ្រដល់ការស្តារឡើងវិញរបស់សហគមន៍តាមរយៈការធ្វើឲ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដូចជាប្រព័ន្ធធារាសាស្ត្រ និងផ្លូវតាមទីជនបទ។

លោក មិកាមិ មាសាហ៊ីរ៉ូ បានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថាគម្រោងនេះនឹងកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមានទៅលើសន្តិសុខស្បៀងសម្រាប់ក្រុមគ្រួសារនិងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ហើយរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
យោងតាមទិន្នន័យផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គនៅឆ្នាំ២០២០របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គនៅឆ្នាំ២០២០នេះបានធ្វើឲ្យប៉ះពាល់ដល់រាជធានីខេត្តចំនួន២៣លើកលែងខេត្តកែបនិងរតនគីរីបណ្តាលឲ្យមនុស្សស្លាប់សរុបចំនួន៤៧នាក់ប៉ះពាល់ដល់ប្រជាពលរដ្ឋ២២២៨៩៨គ្រួសារនិងជម្លៀសប្រជាជន១៧៥១៧គ្រួសារដោយប្រើប្រាស់កម្លាំងជួយសង្គ្រោះប្រមាណជិត៣ម៉ឺននាក់និងមធ្យោបាយប្រមាណជិត១៥០០គ្រឿង។
របាការណ៍ដដែលបានបន្តថា ជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គបានបង្កឲ្យមានប៉ះពាល់ពាល់ដល់ស្រូវលិចទឹកចំនួន៣០៤៨២១ហិកតានិងខូចខាត១២៥៧៧០ហិកតា។ លិចវត្ត២៥៣កន្លែង សាលារៀន៩៤៣កន្លែង ប៉ះពាល់ផ្លូវជាតិផ្លូវខេត្តនិងផ្លូវក្រុង៦៧៣គីឡូម៉ែត្រខូចខាត២៣២គីឡូម៉ែត្រផ្លូវលំជនបទ៥៣៨៩គីឡូម៉ែត្រខូចខាត៣១៥៤គីឡូម៉ែត្រនិងប៉ះពាល់ដល់ប្រឡាយមេប្រឡាយរងនិងប្រឡាយស្រោចស្រពចំនួន៧០២គីឡូម៉ែត្រ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី