Connect with us

ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ជំរុញឲ្យកសិករដាំបន្លែតាមបច្ចេកទេសដើម្បីបង្កើនទិន្នផលបានខ្ពស់

បានផុស

នៅ

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ជំរុញឱ្យកសិករដាំបន្លែនៅស្រុកសេសាន និងក្រុងស្ទឹងត្រែង បង្កើនការដាំដុះតាមបច្ចេកទេស ដែលទទួលបានការបណ្តុះបណ្តាលកន្លងមក ដើម្បីបង្កើនទិន្នផលយកទៅលក់ដូរផង និងបានលើកកម្ពស់ជីវភាពរស់នៅផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានបញ្ជាក់ថា កសិករដាំបន្លែត្រូវអនុវត្តទៅតាមកបច្ចេកទេស និងនាំគ្នាផលិតឱ្យបានច្រើនមុខដើម្បីនាំយកទិន្នផលទៅផ្ទត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់ ទោះបីថាបន្លែមួយចំនួនផលិតមិនទាន់បានក៏ដោយ។ លោកបន្តថា គម្រោងសាវប្បកម្មកម្ពុជា សហការជាមួយអង្គការដៃគូហៅកាត់ថា គម្រោងឆេន បានផ្តល់ផ្ទះសំណាញ់ ជូនដល់កសិករមួយចំនួនសម្រាប់ដាំបន្លែ តែកសិករខ្លះមានផ្ទះសំណាញ់ហើយបែរជាទុកចោលជាហេតុធ្វើឱ្យផ្ទះសំណាញ់នោះខូចគុណភាព។

លោក កែវ ជឿន កសិករដាំដំណាំបន្លែនៅភូមិការតូត ឃុំកំភុន ស្រុកសេសាន បានទទួលស្គាល់ថា កសិករខ្លះមិនបានដាំដុះបន្លែក្នុងផ្ទះសំណាញ់មែន ដោយសារពួកគាត់គិតថា បន្លែមួយចំនួនដែលផលិតបានខ្វះការបញ្ជាទិញពីទីផ្សារទៅវិញ។ លោកថា បច្ចុប្បន្នកសិករនៅខេត្តស្ទឹងត្រែងបានផ្លាស់ប្តូរទំលាប់ការដាំដុះបានច្រើនគ្រាន់តែកសិករខ្លះមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាំបន្លែទៅតាមបច្ចេកទេសនោះទេ ព្រោះពួកគាត់ត្រូវចំណាយដើមទុនច្រើនសម្រាប់ទិញសម្ភារៈកសិកម្មដូចជាជី ទុយូទឹក និងកៅស៊ូក្រាលរងជាដើម។

លោកស្រី ស៊ីម ចិន្តា កសិករដាំបន្លែនៅឃុំភ្លុកបានបញ្ជាក់ថា ការដាំបន្លែបង្ការវាស្ថិតនៅលើការឧស្សាព្យាយាមរបស់យើងតែប៉ុណ្ណោះ ហើយបន្លែមួយចំនូនកសិករខេត្តស្ទឹងត្រែងផលិតពុំទាន់បានទេ ដូចជា ការរុត ខ្ទឹម និងដំឡូងបារាំងជាដើម ដោយសារពពួកបន្លែម៉ើមទាំងនេះ វាត្រូវការប្រើប្រាស់បច្ចេកទេសខ្ពស់ ហើយចំណាយដើមទុនច្រើនទៅលើការថែទាំ។

លោកស្រីបន្តថា បច្ចុប្បន្នលោកស្រីកំពុងបង្កើនការដាំបន្លែផ្លែ និងបន្លែស្លឹក ហើយក៏អាចចែករំលែកបទពិសោធទៅដល់បងប្អូនកសិករយើងមកសិក្សារៀនយកចំណេះដឹងដើម្បីយកទៅអនុវត្តបន្តបាន។

សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បង្កើតក្រុមកសិករដាំបន្លែបានជាង២០ក្រុម តែបច្ចុប្បន្ននៅសល់តែ១៧ក្រុមតែបណ្ណោះបានដំណើរការដាំដុះបន្លែបង្ការ បន្ទាប់ពីគម្រោងឆេនបានបញ្ជាប់ទៅ ក្នុងនោះមាននៅស្រុកសេសាន ស្រុកសៀមបូក និងក្រុងស្ទឹងត្រែងកំពុងព្យាយាមដាំបន្លែនាំយកមកលក់នៅទីផ្សារ៕

អត្ថបទុំ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម