ព័ត៌មានជាតិ
ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរ ដឹកនាំជនភៀសសឹកដាំបន្លែ ដើម្បីផ្គត់ផ្គង់សម្រួលជីវភាពបណ្ដោះអាសន្ន
កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ម្សិលមិញ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានដឹកនាំជនភៀសសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងវត្ត ជួយគ្នាដាំដំណាំបន្លែ ដើម្បីជាស្បៀងអាហារផ្គត់ផ្គង់ដល់ការហូបចុក និងសម្រួលជីវភាពប្រចាំថ្ងៃ។


ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា កិច្ចការនេះ បង្ហាញពីសាមគ្គីភាព និងការចែករំលែកធនធានក្នុងបរិបទមនុស្សធម៌ ជួយដោះស្រាយបញ្ហាជីវភាពជូនដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាក ហើយក៏ជាការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមការផ្ដួចផ្ដើម និងបំផុសចលនារបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជានិច្ចកាលតែងតែជំរុញឲ្យមានការដាំដុះបន្លែតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកដែលរងការវាយប្រហារដោយអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ។


ព្រះគ្រូចៅអធិការវត្ត មានថេរដីកាបន្តថា ចលនានេះ ដើម្បីបង្កើនភាពម្ចាស់ការ កាត់បន្ថយការចំណាយ និងពឹងផ្អែកលើទីផ្សារខាងក្រៅ , ធានាសន្តិសុខស្បៀង និងបង្កើនបរិមាណបន្លែសុវត្ថិភាពសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ជាពិសេសការលើកកម្ពស់សុខុមាលភាពតាមរយៈទទួលបានបន្លែស្រស់ៗ និងមានជីវជាតិសម្រាប់ការហូបចុករបស់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងតំបន់។


ព្រះអង្គ មានថេរដីកាឲ្យដឹងថា ក្នុងរយៈពេលជាង ២០ ថ្ងៃ មានប្រជាពលរដ្ឋជាជនភៀសសឹកបានកំពុងស្នាក់នៅក្នុងវត្តប្រាសាទគោកចក មានចំនួន ២២០ គ្រួសារ ដែលមកពីខេត្តឧត្តរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ ហើយព្រះអង្គបានផ្ដល់ការឧបត្ថម្ភជាស្បៀងអាហារ ទឹកស្អាត និងការថែទាំជួយឲ្យពួកគាត់មានជីវភាពល្អប្រសើរ។ ដោយឡែកសម្រាប់កុមារថ្នាក់ទី ១ ដល់ទី ៦ មានគ្រូបង្រៀនចុះមកបង្រៀនផ្ទាល់ក្នុងវត្ត។ រីឯសិស្សថ្នាក់ទី ៧ ដល់ទី ១២ ត្រូវបានបញ្ជូនទៅរៀននៅវិទ្យាល័យ ហ៊ុន សែន សៀមរាប ដើម្បីកុំឲ្យខកខានការសិក្សា៕
អត្ថបទ ៖ គឿនវេត


-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


