Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តអ្នកមានជំនាញមិនឆ្លងកាត់សាលា ដាក់ពាក្យធ្វើតេស្ត ដើម្បីទទួលបានសញ្ញាបត្រ

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើកទឹកចិត្ត​ដល់​អ្នកមាន​ជំនាញ​បច្ចេកទេស​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​សហគ្រាស ឬ​យានដ្ឋាន​នានា ដែល​មិនបាន​ឆ្លងកាត់​សាលា​បណ្ដុះបណ្ដាល អញ្ជើញ​មក​ដាក់ពាក្យ​ធ្វើតេស្ត​ដោយ​ឥតគិតថ្លៃ​នៅ​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព ដើម្បី​ទទួល​បាន​សញ្ញាបត្រ​ក្លាយ​ជា​អ្នក​ជំនាញ​ពិតប្រាកដ​សម្រាប់​បំពេញ​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​នេះ​បាន​បង្កើតឡើង​នៅ​ខែមីនា ឆ្នាំ ២០២៤ ថ្មីៗ នេះ សម្រាប់​ធ្វើតេស្ត​ដល់​អ្នក​មាន​ជំនាញ​កំពុងធ្វើការ​នៅ​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬ​យានដ្ឋាន​នានា ដែល​មិនបាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​នៅ​តាម​សាលា តែ​ពួកគាត់​មាន​បទ​ពិសោធ​ជាច្រើន​ឆ្នាំ​លើ​ជំនាញ​វិជ្ជាជីវៈ។

លោក​បាន​បន្តថា មជ្ឈមណ្ឌល​នេះ​មាន​ចំនួន ១០ ទីតាំង​រួមមាន​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​ព្រះ​កុសៈ​មៈ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​អង្គរ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​តាកែវ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​បាត់ដំបង មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​ក្រចេះ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​កំពត មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​សៀមរាប មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​ស្វាយរៀង មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម និង​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)។

លោក កត្តា អ៊ន បាន​បន្តទៀតថា គិត​ត្រឹម​ថ្ងៃទី ១០ ខែ​មិថុនា ឆ្នាំ ២០២៤ នេះ មាន​អ្នក​មក​ចុះឈ្មោះ​ធ្វើតេស្ត​សមត្ថភាព​ចំនួន​ ១ ៨៣៧ ​នាក់​ ហើយ​ នៅក្នុង​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល ២​ ថ្ងៃ​ គឺ​ថ្ងៃទី​ ១៥-១៦ ខែមិថុនា ឆ្នាំ ​២០២៤ ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ​ឱ្យ​មាន​ការងារ»​ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នឹង​មាន​បេក្ខជន​ ២៤ ​រូប​ នឹង​ត្រូវ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​ និង​ទទួល​បាន​សញ្ញាបត្រ​ភ្លាមៗ​ តែម្តង ក្នុង​នោះ​មាន​ប្រឡង​ទ្រឹស្ដី​រយៈពេល​ ១​ ម៉ោង​ និង​ការ​អនុវត្ត​ផ្ទាល់​រយៈពេល ​៣​ ម៉ោង។

លោក កត្តា អ៊ន បាន​បញ្ជាក់ថា សញ្ញាបត្រ​នេះ មានតម្លៃ​ស្មើនឹង​សញ្ញាបត្រ​ដែល​សាលា​បណ្ដុះបណ្ដាល​នីមួយៗ​ ដែរ​ ហើយ​បេក្ខជន​អាច​យកទៅ​ប្រើប្រាស់​សម្រាប់​បំពេញការងារ​ផ្សេងៗ ទៅតាម​តម្រូវការ។

លោក​បណ្ឌិត ប៊ុន ភារិន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ បានឱ្យដឹងថា ការវាយតម្លៃ​សមត្ថភាព​សម្រាប់​អ្នកមាន​ជំនាញ​មិន​ធ្លាប់​ឆ្លងកាត់​សាលា​នេះ​ ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះថា​ពួកគាត់​មិន​ត្រឹមតែ​មានការ​ទទួលស្គាល់​ត្រឹមត្រូវ​ដោយ​ក្រសួង​ប៉ុណ្ណោះ​ទេ ​គាត់​អាច​រៀន​ជំនាញ​នេះ​បន្ថែមទៀត​ ដើម្បី​ទទួលបាន​កម្រិត​បណ្តុះបណ្តាល​ខ្ពស់ជាង​មុន​ ទទួលបាន​ប្រាក់ខែ​ខ្ពស់​ជាង​មុន​ផងដែរ ​ពិសេស​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​តែងតែ​ទាមទារ​អ្នកជំនាញ​មាន​សញ្ញាបត្រ​ច្បាស់​លាស់​។ ​ចំណែក​ក្រុមហ៊ុន​ខ្មែរ​ មិនសូវ​គិតពី​សញ្ញាបត្រ​ប៉ុន្មាន​ទេ​ ឱ្យតែ​បុគ្គលិក​ធ្វើកើត​ គឺ​យក​ធ្វើការ​ហើយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៩ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម