ព័ត៌មានជាតិ
អគ្គនាយករង ប.ស.ស ៖ អ្នកធ្វើការតាមផ្ទះជាង ៨០០ នាក់ ចុះឈ្មោះចូលជាសមាជិក ប.ស.ស
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ មីនានេះថា បច្ចុប្បន្នមានអ្នកធ្វើការតាមផ្ទះសរុបចំនួន ៨០២ នាក់ ស្រី ៥៩៣ នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស និងកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីរបបសន្តិសុខសង្គម។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា អ្នកធ្វើការតាមផ្ទះអាចទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមពេញលេញដូចកម្មករ-និយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនដទៃទៀតដែរ។ ប៉ុន្តែតម្រូវឱ្យម្ចាស់ផ្ទះ ត្រូវបំពេញតួនាទីក្នុងនាមជានិយោជកតាមរយៈការចុះបញ្ជិកា និងប្រកាសបង់ភាគទានទាំងរបបហានិភ័យការងារ ថែទាំសុខភាព និងរបបប្រាក់សោធនជូនដល់ពួកគេ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានអំពាវនាវដល់ម្ចាស់ផ្ទះ ត្រូវបំពេញកាតព្វកិច្ចជានិយោជកល្អ ដោយអាចចុះបញ្ជិកាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន តាមរយៈប្រព័ន្ធចុះបញ្ជិកា Web Base Application របស់ ប.ស.ស ឬអាចអញ្ជើញទៅសាខា ប.ស.ស ផ្ទាល់ណាមួយដែលជិតបំផុត និងត្រូវភ្ជាប់ឯកសារមកជាមួយនូវសៀវភៅស្នាក់នៅ ឬលិខិតតូបករណ៍គតិយុត្តិសមមូលដទៃទៀត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន។

គួរបញ្ជាក់ថា ដើម្បីឱ្យអ្នកធ្វើការតាមផ្ទះស្នើសុំចូលជាសមាជិក ប.ស.ស ម្ចាស់ផ្ទះ ត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស ដែលនៅជិតបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះរបស់អ្នកមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។ មុននឹងចុះបញ្ជីអ្នកដែលកំពុងបម្រើការងារក្នុងផ្ទះ ម្ចាស់ផ្ទះ ត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស ត្រូវបំពេញទម្រង់ដូចជា កម្មករ-កម្មការិនី បម្រើការងារនៅតាមរោងចក្រសហគ្រាសដែលមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ទីតាំងផ្ទះ រូបថត ៤ គុណនឹង ៦ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ។ ពេលម្ចាស់ផ្ទះបំពេញទៅតាមលក្ខខណ្ឌរួចរាល់ហើយ ម្ចាស់ផ្ទះ ត្រូវបញ្ជូនអ្នកបម្រើការងារក្នុងផ្ទះទៅចុះបញ្ជី ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។

ចំពោះការបង់ភាគទានប្រចាំខែសម្រាប់ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព គឺ ម្ចាស់ផ្ទះជាអ្នកបង់ជំនួស។ ចំណែកផ្នែកប្រាក់សោធនដែលត្រូវបង់ ៤ ភាគរយ នៃប្រាក់ខែរបស់អ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ពាក់កណ្ដាលម្នាក់ គឺ ម្ចាស់ផ្ទះបង់ ២ ភាគរយ និងអ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ ២ ភាគរយ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គលស្វ័យនិយោជន៍ចំនួន ៥២៣ ០១៣ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៦៣ ៤៣៨ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


