ព័ត៌មានជាតិ
ក្រសួងការងារ ដាក់ចេញវិធានការចំនួន ៥ ទប់ស្កាត់ការធ្វើចំណាកស្រុក របស់ពលរដ្ឋដោយប្រថុយប្រថាន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការចំនួន ៥ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ខណៈបច្ចុប្បន្នមានពលករខ្មែរមួយចំនួនតូច នៅតែលួចឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វិធានការចំនួន ៥ នោះរួមមាន ៖ ទី១.លើកកម្ពស់យល់ដឹងជាសាធារណៈអំពីទេសន្តរប្រវេសន៍ស្របច្បាប់ និងបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលមុនពេលចេញដំណើរ។ ទី២.ផលិតវីដេអូជោគជ័យរបស់ពលករស្របច្បាប់ដែលបានធ្វើមាតុភូមិនិវត្តន៍។ ទី៣.ផ្សព្វផ្សាយសារអេឡិចត្រូនិកតាមប្រព័ន្ធទូរស័ព្ទស្ដីពីការធ្វើទេសន្តរប្រវេសន៍ស្របច្បាប់។ ទី៤.ពង្រឹងក្របខណ្ឌអភិបាលកិច្ចការធ្វើចំណាកស្រុករបស់ខ្លួនយ៉ាងដូចម្តេច ដើម្បីធានាបាននូវការចំណាកស្រុកដែលមានសុវត្ថិភាព ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធទិន្នន័យសម្រាប់គ្រប់គ្រង និងតាមដាន និង ទី៥.ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធរួមមានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុក ជៀសវាងទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេសតាមរយៈមេខ្យល់នាំឱ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ពិសេសប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។

លោកបានបន្តថា ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេពីព្រោះឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជារៀងរាល់សប្ដាហ៍តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងនៅលើបណ្ដាញសង្គម និងនៅតាមរោងចក្រ សហគ្រាស ក៏ដូចជានៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយផ្ទាល់តែម្តង ដែលការងារទាំងនោះទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរដូចជា ទទួលបានប្រាក់ឈ្នួលសមរម្យបើធៀបជាមួយបណ្តាប្រទេសជិតខាងមួយចំនួននាពេលបច្ចុប្បន្ន , កន្លែងការងារនៅក្បែរផ្ទះ និងការចំណាយទាប ដែលអាចឱ្យប្រជាពលរដ្ឋអាចសន្សំសំចៃបានច្រើន៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


