ព័ត៌មានជាតិ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន យួរកាបូបខ្មែរ ច្នៃពីកំប្លោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានកោតសរសើរ ដែលឃើញសិប្បកម្មខ្មែរនៅខេត្តសៀមរាប បានយកកំប្លោក ច្នៃជាគ្រឿងប្រើប្រាស់យ៉ាងល្អវិសេស។
នៅលើបណ្តាញសង្គម សម្តេចតេជោបានលើកពីកាបូបខ្មែរដែលធ្វើពីកំប្លោក ដែលសិប្បកម្មមួយនៅខេត្តសៀមរាបបានច្នៃឡើង ទទួលបានការគាំទ្រពីភរិយារបស់សម្តេចគឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងស្រ្តីជាច្រើនទៀត។
សម្តេចបានលើកឡើងពីរុក្ខជាតិដុះក្នុងទឹកនេះ បើមានការកែច្នៃច្រើនអាចរកចំណូល និងបង្កើតបានការងារធ្វើសម្រាប់ប្រជាជន។

ដើមកំប្លោកមានប្រយោជន៍អាចប្រើប្រាស់បានច្រើនយ៉ាង រួមទាំងជាវត្ថុធាតុដើមដែលអាចកែច្នៃទៅជាសម្ភាៈប្រើប្រាស់រួមទាំងគ្រឿងសង្ហារិម ដូចជាកៅអី តុ សាឡុង ភាពរឹងមាំមិនចាញ់គ្រឿងសង្ហារឹមដែលធ្វើពីជ័រនិងឈើ។
សិប្បកម្មកំប្លោក មានច្រើននៅតំបន់ភ្នំក្រោមខេត្តសៀមរាប។ កំប្លោកត្រូវបានកែច្នៃទៅជាវត្ថុអនុស្សាវរីយ៍ និងរបស់របរប្រើប្រាស់ដល់ភ្ញៀវទេសចរ និងទទួលបានការគាំទ្រនាំចេញទៅលក់នៅក្រៅប្រទេសដូចជាអេស្ប៉ាញ ឥណ្ឌូណេស៊ី ជប៉ុន និងកូរ៉េ ជាដើម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ