ព័ត៌មានជាតិ
មន្ត្រីមន្ទីរកសិកម្មខេត្តរតនគិរី ចុះអន្តរាគមន៍កំចាត់ដង្កូវហ្វូងរាតត្បាត នៅ ៣ ស្រុក
លោក សែម រឿន ប្រធានការិយាល័យក្សេតសាស្ត្រ ផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី នៅថ្ងៃទី២៧ ខែមិថុនា នេះ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានចុះអន្តរាគមន៍កំចាត់ហ្វូងដង្កូវរាតត្បាតលើដំណាំស្រូវ និងហ្វូងដង្កូវស៊ីដំណាំដំឡូងមី គិតត្រឹមថ្ងៃនេះ ក្រុមការងារបច្ចេកទេសបានចុះទៅលើស្រុកដែលជាគោលដៅត្រូវហ្វូងដង្កូវ បំផ្លាញទៅលើដំណាំស្រូវមានចំនួន ៣ ស្រុក ក្នុងនោះឃុំចំនួន៤ និងភូមិចំនួន៤ ដែលសរុបផ្ទៃដីដំណាំស្រូវចំនួន ៤៣០ ហិកតា។
ក្នុងនោះរួមមាន៖
– ស្រុកវើនសៃ ក្នុងឃុំភ្នំកុក ភូមិកុកព្រៅ លើផ្ទៃដី ២០ ហិកតា។
– ស្រុកលំផាត់ ឃុំល្បាំង១ ភូមិកាឡែង ចំនួន ២ ហិកតា និងឃុំសេដា ក្នុងភូមិកែងសាន់ ចំនួន ៤០០ ហិកតា។
– ស្រុកអូរយ៉ាដាវ ក្នុងឃុំបរខាំ ចំណុចភូមិដេស ចំនួន ៨ ហិកតា។
ចំពោះដង្កូវហ្វូងដែលបំផ្លាញស្លឹកដំណាំដំឡូងមី មានស្រុកចំនួន៣ ឃុំចំនួន៥ និង ភូមិចំនួន៥ ដែលសរុបផ្ទៃដីដំណាំដំឡូងមីត្រូវដង្កូវហ្វូង វាយប្រហារចំនួន ១៥ ហិកតា ក្នុងនោះមានស្រុក៖
– ស្រុកលំផាត់ ក្នុងឃុំជ័យឧត្តម, ភូមិអូកាន ចំនួន ៤,៥ ហិកតា ឃុំល្បង១ ចំណុចភូមិកាឡែង ចំនួន ២ ហិកតា
– ស្រុកវើនសៃ ឃុំភ្នំកុក ភូមិកុកព្រៅ ចំនួន ៤,៥ ហិកតា ឃុំកាចូន ភូមិទៀមលើ ចំនួន ២ ហិកតា
– ស្រុកអូរយ៉ាដាវ ឃុំសោមធំ ភូមិសោមគល់ ចំនួន ២ ហិកតា។
លោក សែម រឿន បានបញ្ជាក់បន្ថែមថា សម្រាប់ខេត្តរតនគិរី ដង្កូវហ្វូងដែលបំផ្លាញទៅលើដំណាំស្រូវ និងដំណាំដំឡូងមីប្រជាពលរដ្ឋនៅក្នុងខេត្ត គឺចាប់ផ្ទុះឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ហើយក្នុងកិច្ចប្រតិបត្តិការកំចាត់ដង្កូវហ្វូងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថានស្រុក និងក្រុមហ៊ុនដ្រូនកម្ពុជា (CAD) បានធ្វើការចុះពិនិត្យផ្សព្វផ្សាយបច្ចេកទេស និងវិធានការការពារការណែនាំអំពីវិធានការគ្រប់គ្រង និងណែនាំឱ្យកសិករឧស្សាហ៍ចុះពិនិត្យចម្ការ និងស្រែជាប្រចាំ ជៀសវាងការខកខានចុះទៅពិនិត្យធ្វើឱ្យការវាយប្រហារពីដង្កូវហ្វូងទៅលើដំណាំ និងស្រូវរបស់យើង។
លោកប្រធានការិយាល័យរូបនេះ ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលមានបញ្ហាដោយសត្វបំផ្លាញ សូមទាក់ទងមកអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ដើម្បីផ្ដល់ព័ត៌មានដល់មន្ត្រីជំនាញមន្ទីរកសិកម្មចុះអន្តរាគមន៍បានទាន់ពេលវេលា ព្រោះមន្ទីរមានសម្ភារថ្នាំកម្ចាត់សត្វល្អិតគ្រប់គ្រាន់ក្នុងការជួយអន្តរាគមន៍ពេលបងប្អូនជួបនូវបញ្ហានេះ៕
អត្ថបទ៖ វុទ្ធឦសាន
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+១ សប្តាហ៍ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ