ព័ត៌មានជាតិ
ស្រាវជ្រាវបន្ថែម មេខ្លោងប្លន់ជំរិតលុយ១ លានដុល្លារ ជួលបន្ទប់មួយនៅទឹកថ្លាទុកចោល
បន្ទាប់ពីកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្រាបករណីករណីផែនការចូលជំរិត និងប្លន់សម្លាប់មិនបានសម្រេច កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី ១ ខែមីនា នៅបុរីអង្គរភ្នំពេញ ពេលនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណឧក្រិដ្ឋជនទាំង ៤ នាក់រួមមាន៖
១. ឧក្រិដ្ឋជនម្នាក់ ឈ្មោះ អ៉ឹម សុវណ្ណរិទ្ធ ជាអតីតអ្នកបើកឡានឲ្យគ្រួសារជនរងគ្រោះ ហើយក៏ជាមេក្លោងរៀបចំផែនការប្លន់ថៅកែរបស់ខ្លួន។ ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ កាន់កាំភ្លើង AK47 កើតថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៩៩ មានទីកំណើតនៅ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានជួលបន្ទប់មួយទុកចោល លេខ៣១៤ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចេញចូលម្តងម្កាលប៉ុណ្ណោះ។

២. ឈ្មោះរី ពីសី កាន់កាំភ្លើងខ្លីម៉ាក សូរ៉ាគី កើតថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៩១ មានស្រុកកំណើត សង្កាត់វឌ្ឍនភាព ទីរួមខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣. ឈ្មោះ ម៉ូវ ផានិត កើតថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៩៨ មានស្រុកកំណើត ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ក្រោយវត្តតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

៤. ឈ្មោះ រ៉ន ភារុន កាន់កាំភ្លើងខ្លីម៉ាកCZ P09 កើតឆ្នាំ២០០០ មានស្រុកកំណើត ភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រៅពីអាវុធវែងខ្លី០៣ដើមខាងលើ ជនល្មើស នៅមានខ្នោះដៃ០២គូ ស្កុតសម្រាប់រុំបិទមាត់០២ដុំ, ខ្សែរ៉ូតជ័រទុកចងដៃជើង ០១ដុំ យកទៅតាមខ្លួនសម្រាប់ធ្វើសកម្មភាពជំរិតនិងប្លន់សម្លាប់ ផងដែរ។

កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ នៃមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ និងដោយមានការសហការណ៍ ជាមួយ ម្ចាស់ផ្ទះជួល ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២ ខែមីនា បានចុះធ្វើការឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលជួលទុកចេញចូលម្តងម្កាល រកឃើញសម្ភារៈល្មើសច្បាប់មួយចំនួនទៀត រួមមាន៖
១. កាំភ្លើងវែង ម៉ាក M16 ចំនួន ០១ដើម
២. គ្រាប់កាំភ្លើងចម្រុះ ចំនួន ១៦ គ្រាប់
៣. ស្រោមអាវុធខ្លី ម៉ាកK54 ចំនួន ០១ និង
៤. សម្ភារៈផ្ទាល់ខ្លួនជនល្មើសជាច្រើនទៀត៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី