ព័ត៌មានជាតិ
បង្គោលព្រំកំណត់ដីតំបន់ ៣ សាងសង់សម្រេចបានជាង ៤៣% គ្រោងបញ្ចប់រយៈពេល ៣ ខែ មុនរដូវទឹកដំឡើង
ក្រុមការងារមន្រ្តីបច្ចេកទេសទទួលបន្ទុកពិនិត្យតាមដានការសាងសង់បង្គោលតំបន់ ៣ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានចុះពិនិត្យការសាងសង់បង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់ ៣ ក្នុងតំបន់បឹងទន្លេសាប។
កាលពីអំឡុងខែកក្កដា ក្រុមការងារមន្រ្តីបច្ចេកទេសទទួលបន្ទុកពិនិត្យតាមដានការងារសាងសង់បង្គោលព្រំដីតំបន់ ៣ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដែលដឹកនាំដោយលោក ឡុក សីលា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការបានចុះពិនិត្យទីតាំងសាងសង់បង្គោល និងគុណភាពបង្គោលព្រំតំបន់ ៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។


បើតាមមន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៩៨ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ០១ ខែមេសា មកត្រឹមថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ ការសាងសង់បង្គោលព្រំតំបន់ ៣ ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប សម្រេចបាន ៤៣.៧៩% និងបានកំពុងតែបន្តជីករណ្តៅសាងសង់បង្គោលជាបន្តបន្ទាប់ ដើម្បីបញ្ចប់តាមផែនការគ្រោងទុកឱ្យបានមុនទឹកដំឡើងលិចដែនព្រៃលិចទឹកតំបន់ ៣។

ថ្លែងក្នុងឱកាសជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤” កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងពីយុទ្ធនាការនៃការចុះបង្ក្រាបបទល្មើសការកាន់កាប់ទន្រ្ទានរុករានដីព្រៃ និងដីអភិរក្សរបស់រដ្ឋនៅតំបន់បឹងទន្លេសាប។
សម្តេចបានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ពោលគឺក្នុងរយៈពេលប្រមាណ ៧០ ថ្ងៃ ក្រោយសម្ដេចប្រកាសដាក់បទបញ្ជាឲ្យក្រុមការងារចម្រុះដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្រេចការងារធំចំនួន ២ ក្នុងការគ្រប់គ្រងតំបន់បឹងទន្លេសាប។
ការងារទី១ ក្រុមការងារចម្រុះបានផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធតំបន់បឹងទន្លេសាប និងបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីឡើងវិញ និងទី២ បានរៀបចំបោះបង្គោល ដោយសម្តេចបានអនុម័តថវិកា ៤ លានដុល្លារអាម៉េរិក ខណៈឥឡូវនេះក្រុមការងារបានចាប់ផ្តើមបោះបង្គោលនៅក្នុងតំបន់ ៣ នៅទាំង ៦ ខេត្តជាប់បឹងទន្លេសាប។
សម្តេចធិបតីបានលើកឡើបន្តទៀតថា ការប្រគល់ភារកិច្ចក្នុងរយៈពេលប្រមាណ ៧០ ថ្ងៃមុន គឺធ្វើយ៉ាងណារៀបចំកំណត់ព្រំគិតពីផែនទីឲ្យបានច្បាស់លាស់ ហើយចុះបញ្ជីដើម្បីកំណត់និងទប់ស្កាត់នូវការទន្ទ្រាន។
បឹងទន្លេសាបជាបឹងសំខាន់ និងជាបឹងធំជាងគេនៅអាស៊ី និងជាជម្រកត្រីពងនិងមានប្រព័ន្ធអេកូស៊ីជាច្រើន ដែលទាមទារឲ្យធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានដើម្បីបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋទាំង ១៧ លាននាក់ ទាំងផលត្រី និងផលពីវិស័យទេសចរណ៍។
បឹងទន្លេសាបចែកជា ៣ តំបន់ ដែលតំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាជនដែលអាចរស់នៅ និងអាចចុះបញ្ជីជូនប្រជាពលរដ្ឋ។ តំបន់ទី២ គឺជាតំបន់ដែលនៅចន្លោះតំបន់ ១ និងតំបន់ ៣ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលបាន ប៉ុន្តែមិនអាចកាន់កាប់ជាកម្មសិទ្ធិ។ តំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ការពារដាច់ខាត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


