Connect with us

ព័ត៌មានជាតិ

ពលករ​៧២​នាក់ ត្រូវបាន​អាជ្ញាធរដឹកជញ្ជូន​មកធ្វើ​ច​ត្តា​ឡី​ស័កបន្តនៅ​ខេត្តកំពង់ចាម​

បានផុស

នៅ

ក្រោយពី​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពីសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ទទួលយក​ពលករ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​បណ្ដា​ខេត្ត​របស់​ខ្លួន​វិញ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​កម្ម​ការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ចាត់​ឲ្យឯកឧត្ដម កែវ នា​ឬ​ទ្ធិ អភិបាលរង​ខេត្ត ដឹកនាំ​ក្រុមការងារ ដើម្បី​ដឹកជញ្ជូន​បងប្អូន​ពលក​រ​មកពី​បណ្ដា​ខេត្ត ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងនោះ​មាន ៖ ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម កែវ នា​ឬ​ទ្ធិ អភិបាលរង ខេត្តកំពង់ចាម គូសបញ្ជាក់ថា នៅ​បេសកកម្ម​ដឹកជញ្ជូន​ពលករ​ចំណូលស្រុកនា​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១នេះ ក្រុមការងារជាពិសេស ក្រោម​ការជួយជ្រោមជ្រែង និង​ដឹកជញ្ជូន របស់​បញ្ជាការដ្ឋាន​ក​ង​ទ័ពជើងគោក បាន​ដឹកជញ្ជូន​បងប្អូន​ពលក​រ មកពី​បណ្ដា​ខេត្ត​ជាប់​ព្រំដែន មកកាន់​ខេត្តកំពង់ចាម បាន​ចំនួន៧២​នាក់ ដោយ​ប្រើប្រាស់​រថយន្ត ចំនួន ០៤​គ្រឿង ។ ឯកឧត្ដម មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៧២​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូន​មកកាន់​ប្រ​ទេស​កម្ពុជា តាម​ច្រក​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ។

ឯកឧត្ដម កែវ នា​ឬ​ទ្ធិ បញ្ជាក់ដែរថា នាពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​ប្រជុំដាក់ចេញ​យន្តការ ដើម្បីទទួល​ពល​ករ​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែនមក​ធ្វើ​ច​ត្តា​ឡី​ស័កដែល​រៀបចំឡើងដោយ​រដ្ឋបាល ខេត្ត​កំពង់ចាម ។

ជាមួយ​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​សម្ដេច​ទាំងទ្វេរ តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រប់ពេល​វេលា គ្រប់​ទីកន្លែង និង​សូម​ដឹងគុណ ចំពោះកងយោធពល​ខេមរភូមិន្ទ ដែល​មិន​ត្រឹមតែជា​កម្លាំង​ការពារជាតិប៉ុណ្ណោះ​ទេ ប៉ុន្តែកងយោធពល​ខេមរភូមិន្ទ គឺជា​កម្លាំង​ជួរមុខនៅក្នុង​ការចូលរួមចំណែក ជួយ​ដល់​កិច្ចការ​សង្គមដូចជា ៖ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ ជា​រៀង​រហូតមក ។លើសពី​នេះ​ទៅទៀត​នោះ នា​ថ្ងៃនេះ ក៏បាន​ចូលរួម​ដឹកជញ្ជូន​ពលករ ពី​ខេត្ត​ផ្សេងៗ មកកាន់​ខេត្តកំពង់ចាម ផងដែរ ។​

សូមបញ្ជាក់ថា ក្រោយពី​ទទួលបាន​ការណែនាំ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​-១៩ បានរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន០២​កន្លែង គឺ ៖ ១.​ស្ថិតនៅ​សណ្ឋាគារ​មេគង្គ និង​២.​ស្ថិតនៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម ។ ក្រៅពីនោះ អាជ្ញាធរ ក៏បាន​រៀបចំ​កន្លែង​សម្រាក​ព្យាបាល អ្នក​ផ្ទុក​វីរុស​កូ​វីដ ១៩ ចំនួន១​កន្លែង ស្ថិតនៅក្នុង​មន្ទីរពេទ្យ ខេត្តកំពង់ចាម ផងដែរ ៕

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៣ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា១ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម