ព័ត៌មានជាតិ
អគ្គនាយកអន្តោប្រវេសន៍ រម្លឹកកម្លាំងឱ្យពង្រឹងការគ្រប់គ្រងជនបរទេសនៅកម្ពុជា
ជាថ្មីម្ដងទៀត អគ្គនាយកអន្តោប្រវេសន៍ បានក្រើនរម្លឹកដល់អាជ្ញាធរ និងកម្លាំងជំនាញគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក ពង្រឹងការគ្រប់គ្រងជនបរទេសដែលនៅក្នុងប្រទេសកម្ពុជា រួមទាំងរឹតបន្តឹងបន្ថែមទៀតការចេញចូលតាមបណ្ដាច្រកទ្វារព្រំដែន និងពិសេសទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ការពង្រឹងការគ្រប់គ្រងជនបរទេសបានត្រឹមត្រូវ ស្របតាមច្បាប់ គឺដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទនៅកម្ពុជា។ ឧត្តមសេនីយ៍ឯក អគ្គនាយក បានក៏ស្នើឱ្យបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ បន្តយកចិត្តទុកដាក់ពាក់ព័ន្ធដំណើរចេញ-ចូលកម្ពុជា ជាពិសេសនៅតាមបណ្ដោយច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ទាំងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងច្រកទ្វារទ្វេភាគីត្រូវរឹតបន្តឹងបន្ថែមទៀត សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។
ភ្ជាប់ជាមួយគ្នានេះ ដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ កំពុងផ្ដោតលើការធ្វើទំនើបកម្មបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានលើកទឹកចិត្តឱ្យមន្រ្តីជំនាញពាក់ព័ន្ធ ជាពិសេសមន្រ្តីនៅតាមបណ្ដាច្រកទ្វារអន្តរជាតិ ត្រូវបន្តជំរុញជំនាញបច្ចេកទេស បច្ចេកវិទ្យា និងភាសាបន្ថែមជាងនេះទៀត ដើម្បីកាន់តែងាយស្រួលនៅពេលបំពេញការងារ និងឱ្យកាន់តែមានភាពឆាប់រហ័សទាន់ពេលវេលារាល់ដំណើរចេញចូលទាំងភ្ញៀវជាតិ និងអន្តរជាតិ។

ការលើកឡើងរបស់លោកអគ្គនាយកអន្តោប្រវេសន៍ ធ្វើឡើងនៅក្នុងគ្រាដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រយៈពេល៩ខែ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ ឧត្ដមសេនីយ៍ឯក សុខ វាសនា បានជំរុញថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវបន្តឈានទៅមុខបន្ថែមទៀត ដើម្បីសម្រេចបានសមិទិ្ធផលដូចដែលបានសម្រេចក្នុងរយៈពេល៩ខែមកនេះ ខណៈនៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលជាចំនុចខ្វះខាត ត្រូវបន្តដោះស្រាយ។

ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក បានស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាទៅវិញទៅមកក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពការគ្រប់គ្រងការងារអន្តោប្រវេសន៍ ដែលជាលទ្ធផលវិជ្ជមានរាល់ប្រតិបត្តិការការងារ និងប្រកបដោយវិជ្ជាជីវៈនគរបាលអន្តោប្រវេសន៍ ក្នុងការចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយរបស់កម្ពុជា ហើយជាចលនាមួយនាំឱ្យមានកំណើនសេដ្ឋកិច្ចក្នុងសង្គម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


