ព័ត៌មានជាតិ
មួយឃុំក្នុងខេត្តកណ្តាល មួយថ្ងៃ រកឃើញអ្នកឆ្លង ១៣ នាក់ អាជ្ញាធរប្រកាសអាសន្ន
ឃុំសំពៅពូនស្ថិតនៅក្នុងស្រុកកោះធំខេត្តកណ្តាលត្រឹមតែមួយថ្ងៃ រកឃើញអ្នកឆ្លងកូវីដ ១៣ នាក់។
ខេត្តកណ្តាលទាំងមូលមានករណីអ្នកវិជ្ជមានកូវីដសរុប ១៦ នាក់ត្រឹម ២៤ ម៉ោងចុងក្រោយ ក្នុងនោះឃុំសំពៅពូនមានចំនួន ១៣ នាក់ ឃុំឧកញ៉ាអ៊ុង ចំនួន ០២ នាក់ និងនៅក្រុងតាខ្មៅចំនួន ០១ នាក់។
ក្រសួងសុខាភិបាល ប្រកាសមានអ្នកឆ្លងកូវីដរហូតដល់ ៦២ នាក់ទៀត គិតត្រឹមព្រឹកម៉ោង ០៧ ០០ ថ្ងៃទី ១២ មីនា ២០២១។ ក្នុងនោះ ៦០ នាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។
អ្វីគួរឲ្យបារម្ភ កុមារចំនួន ០៦ នាក់ ត្រូវបានតេស្តឃើញមានវិជ្ជមានកូវីដ ១៩ ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង ៦០ នាក់។
អភិបាលខេត្តកណ្តាលក៏បានប្រកាសបិទបណ្តោះអាសន្នការចេញចូលឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ យោងតាមលិខិតរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានជនបរទេសចំនួន៥នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ។ ដូច្នេះដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ រដ្ឋបាលខេត្តណែនាំឲ្យបិទជាបណ្តោះអាសន្ន ត្រូវរកមុខសញ្ញាពាក់ព័ន្ធ ធ្វើតេស្តសំណាកឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារបង្ការការពារការឆ្លងរីករាលដាលជម្ងឺកូដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ