Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ប្ដេជ្ញាប្រែក្លាយដីខ្មែរធ្លាប់តែរងទុក្ខ ទៅជាដីដែលពលរដ្ឋរស់អាចនៅដោយសុខសាន្ត

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា រដ្ឋាភិបាលអាណត្តិទី៧ កើតចេញពីគណបក្សប្រជាជន នឹងដឹកប្រទេសតាមគោលនយោបាយរដ្ឋាភិបាលអាណត្តិមុនៗ ដែលនឹងកែប្រែដីខ្មែរដែលធ្លាប់បែកបាក់សាមគ្គី ធ្លាប់រងទុក្ខវេទនាជាង៥រយឆ្នាំ ដែលខ្មែរធ្លាប់កាប់សម្លាប់គ្នា ដែលដីពេញទៅដោយគ្រាប់មីន ទៅជាដីដែលពលរដ្ឋខ្មែរអាចរស់នៅបានដោយសុខសាន្ត សប្បាយរីករាយ។ សម្ដេចធិបតី ថ្លែងដូច្នេះ នៅក្នុងកម្មវធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី​ អះអាងដូច្នេះ ៖«សម្រាប់រាជរដ្ឋាភិបាលថ្មី ការបន្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ និងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។(….)ដើម្បីឱ្យកាន់តែមានប្រសិទ្ធិភាព ហើយឈានទៅដល់ការដោះស្រាយបញ្ហានេះ ផ្ដល់អត្ថប្រយោជន៍ឱ្យប្រជាជនបានត្រឹមត្រូវ បង្កលក្ខណៈនូវក្នុងការធ្វើឱ្យដីកម្ពុជារយៈពេល៥០០ឆ្នាំ ដែលធ្លាប់តែជាដីនៃសោកនាដកម្ម(….)ទៅជាដីដែលមានសុខដុមនីយកម្ម ជាដីដែលប្រជាពលរដ្ឋអាចបង្កបង្កើនផល ជាដីអាចធ្វើឱ្យជំនាន់កូនចៅប្រជាពលរដ្ឋកាន់តែល្អជាងជំនាន់បច្ចុប្បន្ន»

បើតាមសម្ដេចធិបតី ការប្ដេជ្ញាបែបនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវតែឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលជឿទុកចិត្ត ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានដឹកនាំអភិវឌ្ឍប្រទេស កម្ពុជាបន្តទៅទៀត។សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសន្យាដឹកនាំប្រទេសដោយផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាធំ​។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាធានាបានកម្មសិទ្ធិកាន់កាប់ដីធ្លីមានលក្ខណៈយូរអង្វែង តជំនាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម