ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមណ្ឌលសុខភាពពាមកោះស្នា ត្រូវមានបុគ្គលិកបម្រើសេវាសុខាភិបាលឲ្យត្រូវតាមស្តង់ដា
អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវរៀបចំធ្វើយ៉ាងណាឱ្យមណ្ឌលសុខភាពពាមកោះស្នា ត្រូវមានបុគ្គលិកបម្រើសេវាសុខាភិបាល ឱ្យត្រូវតាមស្តង់ដាដោយមិនអាចខ្វះខាតបាន ដេីម្បីធានាថា មណ្ឌលសុខភាពបានផ្តល់សេវាប្រកបដោយគុណភាព និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នា ដេីម្បីត្រៀមរៀបចំប្រារព្ធពិធីកាត់ខ្សែបូ សម្ពោធនូវអគារថ្មី និងសមិទ្ធផលនានា នៃមណ្ឌលសុខភាពពាមកោះស្នា ពោលគឺត្រូវធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ដោយមណ្ឌលសុខភាពពាមកោះស្នានេះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងចុងខែមិនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ពោលគឺត្រូវខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ផងដែរ។

បេីតាមលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា អគារថ្មី និងសមិទ្ធផលនានា នៃមណ្ឌលសុខភាពពាមកោះស្នានេះ ជាអំណោយរបស់លោកជំទាវ លាង រួចឆេង ហ៊ុនណេង ព្រមទាំងបុត្រ និងចៅ ដោយមានចំនួន ៨បន្ទប់ ក្នុងនោះមាន បន្ទប់ទឹក និងបង្គន់អនាម័យចំនួន ៥បន្ទប់ និងបន្ទប់ដាច់ដោយឡែកចំនួន ២បន្ទប់ តូបលំហែកាយចំនួន ១ រោងដាក់រថយន្ត និងម៉ូតូ ១កន្លែង និងឃ្លាំងដាក់សម្ភារៈ ១បន្ទប់ ដែលបានសាងសង់រួចរាល់ជាស្ថាពរក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ