ព័ត៌មានជាតិ
អភិបាលស្រុកសំរោងផ្តល់អំណោយជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងឃុំលំចង់៤គ្រួសារ
អំណោយរបស់លោក កេត ម៉ៅ អភិបាលស្រុកសំរោង ត្រូវបានផ្តល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កហើយជួបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងឃុំលំចង់ ៤ គ្រួសារ រួមមាន ភូមិក្តុល ១គ្រួសារ និងភូមិទួលទ្រា ៣ គ្រួសារ ដែលបានប៉ះពាល់ដោយ ប្រយោលនូវព្រឹត្តិការណ៍ថ្ងៃទី១២ ខែមីនា ។

អាជ្ញាធរស្រុកសំរោង ប្រាប់ឲ្យដឹងថា ដើម្បីសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន៤គ្រួសារ ដែលមានជីវភាពក្រីក្រលំបាក កាលពីរសៀលថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ ស្រុកសំរោង រួមដំណើរដោយលោក ស៊ីន សុផល លោក ស្វាយឧត្ថោ អភិបាលរងស្រុក លោកស្រីសមាជិកក្រុមប្រឹក្សា លោកនាយករងរដ្ឋបាលស្រុក អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាស្រុក លោកមេឃុំ លោក លោក ស្រីសមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំ លំចង់ បានចុះសួរ សុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កហើយជួបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងឃុំលំចង់ ៤ គ្រួសារ រួមមាន ភូមិក្តុល ១គ្រួសារ និងភូមិទួលទ្រា ៣ គ្រួសារដែលបានប៉ះពាល់ដោយ ប្រយោលនូវព្រឹត្តិការណ៍ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ខេត្តតាកែវ ។

ជាមួយគ្នានេះ អាជ្ញាធរស្រុកសំរោង សូមធ្វើការសំណូមពរ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល តែងតែផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការលាងសំអាតដៃ ជាមួយសាប៊ូ ឬ ជែល អាកុល និងពាក់ម៉ាសជាប់ជាប្រចាំ ជាពិសេសត្រូវរក្សាអោយបាននូវគម្លាតសង្គម យ៉ាងតិច មួយម៉ែត្រកន្លះឡើងទៅ ៕
អត្ថបទ ៖ រ៉ាវុទ្ធ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


