Connect with us

ព័ត៌មានជាតិ

បិទ​ទីតាំង​កត់​ឆ្នោត​មួយ​កន្លែង​នៅ​សង្កាត់​ផ្សារ​ដើមគរ និង ណែនាំ​ឲ្យ​បញ្ឈប់

បានផុស

នៅ

ភ្នំពេញ ៖ ទីតាំង​កត់​ឆ្នោត​មួយ​កន្លែង​នៅសង្កាត់​ផ្សារ​ដើមគរ ​ត្រូវ​សមត្ថកិច្ច​ណែនាំ​ឲ្យ​បញ្ឈប់ ក្រោយ​ពី​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​អំពី​ល្បែងស៊ីសង​កត់​ឆ្នោត​វៀតណាម ​នៅម្ដុំ​ខាងក្រោយ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​គរ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ពេល​ថ្មីៗ​នេះ​មក លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក​បាន​បញ្ជា​ឲ្យ​លោក​ចៅសង្កាត់​ក្នុង​មូលដ្ឋាន​ចុះទៅ​បង្ក្រាប បិទ​ទីតាំង​និង​ណែនាំ​ឲ្យ​បញ្ឈប់​អាជីវកម្ម​កត់​កន្ទុយលេខ​(​ឆ្នោត​វៀតណាម​) បន្តទៀត​។

ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង ១៥​និង​១៥​នាទី នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២១ នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​២៨B ភូមិ ០៨ តាម​បណ្ដោយ​ផ្លូវ​លេខ​២២៣ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រ​រាជធានី​ភ្នំពេញ​។

​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​សង្កាត់​ផ្សារ​ដើម​គរ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ការចុះ​បិទ​ទីតាំង​នោះ​មាន កម្លាំង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​អាជ្ញាធរ​សង្កាត់​ផ្សារ​ដើម​គរ បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ដែលមាន​ឈ្មោះ មុត សុខ​ជី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ឲ្យ​បញ្ឈប់​អាជីវកម្ម ឆ្នោត​វៀតណាម ខុសច្បាប់​បន្តទៀត ក្នុងករណី​ម្ចាស់​ទីតាំង​ល្មើស​និង​ការណែនាំ​របស់​អាជ្ញាធរ​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៥ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២២ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ២៦ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម