Connect with us

ព័ត៌មានជាតិ

តារាភេទទី៣ សុខ ពិសីតូច ឆ្លងកូវីដ-១៩ បន្ទាប់​ពី​ប៉ះពាល់ កក្កដា សោភ័ណ្ឌ

បានផុស

នៅ

តារាភេទី៣គឺកញ្ញាសុខ ពិសីតូច បានតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ ក្រោយពេលបានប៉ះពាល់ដោយផ្ទាល់ជាមួយអន្ទិត កក្កដា សោភ័ណ្ឌ ដែលឆ្លងជំងឺកូវីដ-១៩។

យោងតាមការបង្ហោះនៅលើផេកសិល្បករនៅ​ថ្ងៃនេះ កញ្ញាភេទទី៣ សុខ ពិសីតូច មានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីប៉ះពាល់ជាមួយ កក្កដា សុភ័ណ្ឌ។ ប្រភពបានដកស្រង់សម្តីតារាភេទទី៣កញ្ញា យេយេថា ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ត្រូវប្រញ៉ាប់ទៅធ្វើតេស្តកំណាកឲ្យបានឆាប់ផងដែរ។

កញ្ញា យេយេ ដែលជាតារាសម្តែងភេទទី៣ និយាយនៅល្ងាចនេះទៀតថា “សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ជាមួយ សុខ ពិសីតូច មេត្តាទៅពិនិត្យឱ្យហើយ ព្រោះពេលនេះគាត់បានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ហើយកំពុងតែធ្វើដំណើរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជូនពរកូនឣោយឆាប់ជា”។

សូមរម្លឹកថាតារាភេទទី៣ សុខ ពិសីតូច នេះត្រូវបានមហាជនស្គាល់ តាមរយ:ការបកស្រាយបទចម្រៀងជាច្រើនរបស់ម្ចាស់ដើមគឺកញ្ញា សុខ ពិសី មានសម្លេងស្រដៀង ទៅនឹងតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មសាន់ដេកញ្ញា សុខ ពិសីផងដែរ៕

ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម