ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ប្រាប់ ហេតុផលនាំឲ្យមានការផ្តល់សិទ្ធិផ្តាច់មុខ ការផ្គត់ផ្គង់សេវាទូរសព្ទនៅតាមបុរី
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីព្រឹកម្សិលមិញនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងពីមូលហេតុដែលនាំឲ្យម្ចាស់បុរីមួយចំនួន ផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទនៅតាមបុរី។
ការផ្តល់សិទ្ធិផ្តាច់មុខនេះក៏ពិបាកបន្ទោសដល់ម្ចាស់បុរីផងដែរ។ នេះបើតាមលោករដ្ឋមន្រ្តី។
បើតាមលោករដ្ឋមន្រ្តី នៅពេលសាកសួរម្ចាស់បុរី ម៉េចបានផ្តល់សិទ្ធិគេផ្តាច់មុខ? ម្ចាស់បុរីឆ្លើយតបថា ដោយសារដំបូងឡើងមិនមានក្រុមហ៊ុនណាចង់មកបោះទីតាំងវិនិយោគ ហើយក្រុមហ៊ុនដែលស្ម័គ្រចិត្តវិនិយោគទាមទារសិទ្ធិផ្តាច់មុខ ដោយភ័យខ្លាចមានការប្រកួតប្រជែងច្រើននៅពេលគម្រោងបុរីមានភាពរីកចម្រើន មានកំណើនមនុស្សមករស់នៅច្រើន។

លោករដ្ឋមន្រ្តីបន្ថែមទៀតថា ការទាមទារថ្លៃសេវាខ្ពស់ពីម្ចាស់បុរីដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវា ក៏ជាកត្តារុញច្រានឲ្យក្រុមហ៊ុនវិនិយោគទាមទារសិទ្ធិផ្តាច់មុខ ទាំងការផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ីនធឺណិតចូលក្នុងបុរី។
ដោយសារតម្រូវការប្រើប្រាស់ចាំបាច់របស់ពលរដ្ឋ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា មិនអាចបន្តភាពផ្តាច់មុខតទៅទៀតនោះទេ ទើបក្រសួងបានអន្តរាគមន៍ចុះរៀបចំដំឡើងបង្គោលអង់តែនបន្ថែម ដោយបង្គោលអង់តែនមួយអាចបំពាក់សេវាបាន ៣ ក្រុមហ៊ុន។
ពាក់ព័ន្ធការដំឡើងបង្គោលអង់តែននៅតាមបុរី បើតាមលោករដ្ឋមន្រ្តីទាល់តែបុរីមួយមានគ្រួសារ រស់នៅចាប់ពី ៣០០ គ្រួសារឡើងទៅ ទើបក្រសួងចុះរៀបចំបំពាក់បង្គោលអង់តែនបន្ថែមដើម្បីប្រើប្រាស់សេវារួមគ្នា។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានណែនាំឲ្យពលរដ្ឋរស់នៅតាមបុរីត្រូវផ្តាច់ការប្រើប្រាស់ឧបករណ៍ជំនួយសេវា Booster ដែលតាមការចុះសិក្សាបានរំខានដល់ការប្រើប្រាស់នាំឲ្យសេវាដំណើរការមានភាពរអាក់រអួល។

កន្លងទៅនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចាត់តាំងក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ចំនួន ៩ ក្រុម ដើម្បីចុះត្រួតពិនិត្យ និងរកដំណោះស្រាយពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត នៅតាមបុរី ទីប្រជុំជន និងអគារខ្ពស់ៗនៅក្នុងរាជធានីភ្នំពេញ។ តាមរយៈបេសកកម្មនេះ ក្រុមការងារបានរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍មួយចំនួនបានសហការនិងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិតទៅឱ្យក្រុមហ៊ុន ឬបុគ្គលយកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើប ជាដើម ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណីត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំងមួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍។
ក្រសួងបានណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវបញ្ឈប់ទាំងស្រុងរាល់ការលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណីត (ISP) ពី ន.ទ.ក.។
លោក ជា វ៉ាន់ដេត បានលើកឡើងបញ្ហាប្រឈម ខណៈការជំរុញឱ្យមានការវិនិយោគ សាងសង់ស្ថានីយអង់តនថ្មីៗបន្ថែមទៀតនៅតាមបុរី តាមបណ្តាខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ខ្វះកិច្ចសហការក្នុងការផ្ដល់ទីតាំងសម្រាប់សាងសង់ស្ថានីយអង់តែន និងការតវ៉ារារាំងមិនឱ្យសាងសង់ ដោយមានការយល់ខុសអំពីផលប៉ះពាល់សុខភាពដែលបណ្តាលមកពីស្ថានីយអង់តែនជាដើម។
បើតាមលោករដ្ឋមន្រ្តី សព្វថ្ងៃនេះ សេវាទូរសព្ទបានគ្រប់ដណ្ដប់ប្រមាណ ៨០ % នៅទូទាំងប្រទេស ហើយក្រសួងក៏កំពុងបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងទាំងគុណភាព ទាំងសេវាប្រើប្រាស់ឱ្យបានល្អប្រសើរ ខណៈដែលក្រសួងដាក់ផែនការឆ្នាំ ២០២៧ ពង្រីកសេវាទូរស័ព្ទឲ្យគ្រប់ដណ្ដប់បានទូទាំងប្រទេសកម្ពុជា៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


