ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា កាន់ទុក្ខមួយសប្តាហ៍ ខណៈរកឃើញមនុស្សស្លាប់ដោយរញ្ជួយដី ច្រើនឡើងៗ
បន្ទាប់ពីសោកនាដកម្មគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញបំផុតសម្លាប់មនុស្សជាង៣ ០០០នាក់, ប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល១សប្តាហ៍ ពោលគឺរហូតដល់ថ្ងៃទី៦ខែមេសា ដោយទង់ជាតិត្រូវបង្ហូតពាក់កណ្តាលដង។

របបយោធាក៏ប្រកាសដែរថា នៅថ្ងៃអង្គារទី១ខែមេសា នឹងមានការស្មិងស្មាធិ៍រយៈពេល១នាទី ដើម្បីរម្លឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិត ដោយគ្រោះរញ្ជួយដីដ៏សាហាវនេះ។
សេចក្តីប្រកាសនេះធ្វើឡើង ស្របពេលក្រុមជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់កាន់តែច្រើនទៅៗ នៅក្នុងគំនរអគារបាក់រលំ ខណៈបើយោងតាមការចុះផ្សាយរបស់សមាគមសំឡេងប្រជាធិបតេយ្យភូមា តួលេខមនុស្សស្លាប់បានកើនឡើងដល់ ៣ ០៣៤នាក់ហើយ។

តួលេខបន្ថែមនេះ ត្រូវបានកត់ត្រាបន្ទាប់ពីក្រុមសង្គ្រោះបានទាញសាកសពចំនួន ១ ៨០៧នាក់ ចេញពីគំនរបាក់បែកនៃអគារដែលដួលរលំនៅទីក្រុង Mandalay។
សូមជម្រាបថា គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រដែលវាយប្រហារកាលពីថ្ងៃសុក្រទី២៨ខែមីនា បានបង្កការបំផ្លិចបំផ្លាញយ៉ាងសម្បើមនៅទូទាំងភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ដោយទីក្រុង Mandalay ទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។

ក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងប្រជែងនឹងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់ដែលជាប់នៅក្រោមសំណង់អគារដែលដួលរលំ ខណៈការរញ្ជួយដីនៅតែបន្តអង្រួនក្នុងតំបន់។
ប្រទេសជាច្រើនបានបញ្ជូនក្រុមជួយសង្គ្រោះនិងជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ាដូចជា ចិន ឥណ្ឌា រុស្ស៊ី វៀតណាម កូរ៉េខាងត្បូង ជប៉ុន ថៃ ឥណ្ឌូណេ ស៊ីម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ហ្វីលីពីន និងកោះតៃវ៉ាន់។ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិទាំងនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនិងផ្តល់ជំនួយដែលត្រូវការជាចាំបាច់ដល់សហគមន៍ដែលរងផលប៉ះពាល់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកស្លាប់ព្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា មានលើសពី ៣ ០០០នាក់ហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


