Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ វត្តអារាម និង ព្រះសង្ឃ មានតួនាទីរួមចំណែក កសាងសង្គមជាតិ ក្រោម​ម្លប់សន្តិភាព

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ថ្លែងថា វត្ដ​អារាម និង​ព្រះសង្ឃ មាន​តួនាទី​រួមចំណែក ក្នុង​ការកសាង​សង្គមជាតិ​មួយ ប្រកបដោយ​សីលធម៌ ចរិយា​ធម៌ ក្រោម​ម្លប់ នៃ​វប្បធម៌​សន្តិភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ខណៈពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ ខ្លឹមសារ អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣២ ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នៅ​ខេត្តស្វាយរៀង ដែលមាន​អ្នកចូលរួម​ចំនួន ៥៥០​អង្គ​/​នាក់ នៅ​សាលប្រជុំ​នៃ​សាក​វិ​ទ្យា័​យ​ស្វាយរៀង នា​រសៀល​ថ្ងៃអាទិត្យ ១២​កើត ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៥​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប្រគេន ថ្វាយ​ដល់​ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ និង​អង្គពិធី​ទាំងមូល ដោយ​ក្តី​នឹករលឹក និង​ការគិតគូរ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣២ គឺ​ពិតជា​នឹង​ជួយ​តម្រង់ទិស និង​ឆ្លើយតប​ទៅ នឹង​បញ្ហា​ប្រឈម ជាពិសេស ទិសដៅ​ការងារ​ដែល​បាន​ដាក់ចេញ​សម្រាប់​អនុវត្តន៍​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដើម្បី​បម្រើឱ្យ​ប្រយោជន៍​សាធារណៈ​ផង បន្ត​កែទម្រង់​វិស័យ​ពុទ្ធិកសិក្សា​គ្រប់​កម្រិត​ផង និង​ដើម្បី​ពង្រឹង​នូវ​ធម៌​វិន័យ​នៃ​ព្រះពុទ្ធសាសនា​ផងដែរ​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្តទៀត​ថា វិស័យ​ព្រះពុទ្ធសាសនា​បច្ចុប្បន្ន មាន​ភាព​រីកចម្រើន​ជាខ្លាំង ប៉ុន្តែ​យើង​ក៏​នៅមាន​ការងារ​ច្រើន​ទៀត ដែល​ត្រូវខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា ដើម្បី​ពង្រឹងគុណភាព​បន្ថែមទៀត ដែលជា​ប្រភព​បណ្តុះបណ្តាល​នូវ​បញ្ញាញាណ ជា​ថ្នាល​បណ្តុះ​ធនធាន​បញ្ញាជន ជា​ប្រវត្តិសាស្ត្រ និង​បទពិសោធន៍ បង្ហាញ​ឲ្យ​ឃើញថា វត្ដ​អារាម និង​ព្រះសង្ឃ មាន​តួនាទី​រួមចំណែក ក្នុង​ការកសាង​សង្គមជាតិ​មួយ ប្រកបដោយ​សីលធម៌ ចរិយា​ធម៌ ក្រោម​ម្លប់ នៃ​វប្បធម៌​សន្តិភាព​។

មតិ​ផ្តាំផ្ញើ និង​ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត គឺ​ទី​១ មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ត្រូវ​បន្ត​អនុវត្ត​ស្មារតី​សង្ឃប្រកាស នៃ​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣២ ដែល​បានសម្រេច​កន្លងទៅ​ឱ្យបាន​ម៉ឺងម៉ាត់ និង​បន្ត​ការពង្រឹង​គុណ​វុ​ឌ្ឍ តាមរយៈ វគ្គ​សង្ឃា​ភិ​បាល ដើម្បី​លើកកម្ពស់​សមត្ថភាព ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​។ ទី​២ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ សូម​គណៈកម្មការ​អាចា​រ្យ និង​ព្រះសង្ឃ រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដោយមាន​វៀប​ចំ​លេងល្បែង​ប្រជាប្រិយ តាមបែប​ប្រពៃណី​ខ្មែរ ប្រឡង​ចម្រៀង ស្រង់​ព្រះ​ជាដើម ។​ល​។ ដើម្បី​បង្កលក្ខណៈ​សប្បាយរីករាយ​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ទី​៣ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក៏ត្រូវ ធានាបាន​នូវ​សុខ​សុវត្ថិភាព គ្មាន​បងតូច បងធំ គ្មាន​ល្បែងស៊ីសង គ្មាន​គ្រឿងញៀន និង​គោរព​ច្បាប់​ចរាចរណ៍ ។ ចំណែកឯ​ពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គីភ័យ​ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣៤ នាទីutes មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ៥១ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម