ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ការខិតខំបន្តពង្រឹងពង្រីកចំណងមិត្តភាព ពិតជាបង្ហាញពី កិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀតរវាង កម្ពុជា-វៀតណាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជន និងប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងថា ការខិតខំបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាព ភាពជាបងប្អូនភូមិផងរបងជាមួយ និងកិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀតសម្រាប់បក្ស រដ្ឋ និងប្រជាជនយើងទាំងពីរ កម្ពុជា និងវៀតណាម។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអនុញ្ញាតឲ្យលោកឧត្ដមសេនីយ៍ឯក ង្វៀន វ៉ាន់ ណាម (Nguyen Van Nam) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ អតីតមេបញ្ជាការបញ្ជាការយោធាទីក្រុងហូជីមិញ និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ ចូលជួបការសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវិមាន៧មករា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ប្រទេសវៀតណាម ក៏ដូចជាគណៈប្រតិភូដែលបានមកសម្តែងការគួរសម និងជូនពរក្នុងថ្ងៃនេះ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក នាពេលនេះ បានបង្ហាញពីការខិតខំបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាព ភាពជាបងប្អូនភូមិផងរបងជាមួយ និងកិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀតសម្រាប់បក្ស រដ្ឋ និងប្រជាជនយើងទាំងពីរ កម្ពុជា និងវៀតណាម។

លោកឧត្ដមសេនីយ៍ បានឆ្លៀតឱកាសនេះ អបអរសារទរចំពោះ សម្តេច ដែលត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរសក្ដិជាឧត្ដមសេនីយ៍ផុតលេខផ្កាយមាសប្រាំ និងសូមជូនពរដល់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត និងប្រជាជនកម្ពុជាទាំងមូល សូមប្រកបដោយវិបុលសុខ សុភមង្គល វឌ្ឍនភាព និងជោគជ័យ គ្រប់ភារកិច្ច។

លោកឧត្ដមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍ និងសមិទ្ធផលហួសពីការស្មាន ដែលពលរដ្ឋកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន៕
អត្ថបទ ៖ វិមាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


