ព័ត៌មានជាតិ
ក្រោយជួសជុលជិត៣ខែ កំណាត់ផ្លូវជាតិលេខ៧៦ ក្នុងស្រុកកែវសីមា គ្រោងបញ្ចាប់រួចរាល់នៅខែសីហា
កំណាត់ផ្លូវជាតិលេខ៧៦ បន្ទាប់ពីសម្ពោធបើកឲ្យដំណើរការចរាចរជាផ្លូវការអស់រយៈពេលជាង១០ឆ្នាំកន្លងមក នៅតាមចន្លោះគីឡូម៉ែត្រមួយចំនួននាពេលបច្ចុប្បន្ននេះ បានរងការខូចខាតមួយចំនួន ហើយត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីយកចិត្តទុក្ខដាក់ជួសជុល ជាបន្តបន្ទាប់។ នេះបើតាមការឲ្យដឹងពី លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី។

លោក រស់ គឹមធន បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ថា ពាក់ព័ន្ធនឹងការសាងសង់ជួសជុលផ្លូវក្នុងខេត្តមណ្ឌលគិរី ក្នុងនាមមន្ទីរតែងតែយកចិត្តទុកដាក់ ធ្វើការស្ថាបនាជួសជុលផ្លូវដែលរងការខូចខាតក្នុងខេត្តនាពេលកន្លងមក ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងទឹកដីខេត្តមណ្ឌលគិរី ហើយជាផ្លូវតែមួយគត់ដែលជាសរសៃឈាមសម្រាប់ឆ្ពោះមកទីរួមខេត្តផងដែរ។
លោកបន្តថា នៅពេលថ្មីៗនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៧៦ មួយកន្លែងទៀតទាំងស្រុងឡើងវិញដែលស្ថិតក្នុងស្រុកែវសីមា ចន្លោះគីឡូម៉ែត្រលេខ ៤៩ ដល់ ៥២ (៣គីឡូ) និងគីឡូ ៥៨.៤ ដល់ ៦០.៣ (១.៩គីឡូ) សរុប(៤៩០០ម៉ែត្រ) ឬស្មើប្រវែង ៤.៩គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៧៦ បានចាប់ផ្តើមបើកការដ្ឋានជួសជុល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អនុវត្តបាន២០% ហើនឹងគ្រោងបញ្ចប់ ១០០%នៅខែសីហាឆ្នាំ២០២៥ ខាងមុខ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន បន្ថែមថា នេះជាគម្រោងផែនការ ជួសជុលនៅកំណាត់ផ្លូវជាតិលេខ៧៦ដំបូង វែងជាងគេក្នុងឆ្នាំ២០២៥ ដែលនៅពេលកន្លងមកមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី ធ្វើការជួសជុលតាមដងផ្លូវជាតិនេះ បន្តិចបន្តួចប៉ុណ្ណោះ។ លោក រស់ គឹមធន បញ្ជាក់ទៀតថា នេះជាលើកទី២ហើយ ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានស្ថាបនាជួសជុលទាំងស្រុងឡើងវិញ ផ្លូវវែងជាងគេផងដែរនៅលើកំណាត់ផ្លូវជាតិលេខ៧៦នេះ បន្ទាប់ពីមានការបាក់ស្រុតផ្លូវ ចន្លោះគីឡូលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងស្រុកអូររាំង ដែលមានប្រវែង(១០០០ម៉ែត្រ) កាលពីឆ្នាំ២០២៣កន្លងទៅ។
គួររម្លឹកថា ផ្លូវជាតិលេខ៧៦ ចាប់ផ្តើមសាងសង់ចុងឆ្នាំ២០០៧ ដោយចំណាយពេល ៤៨ខែ ស្ថាបនាសាងសង់រួចក្នុងឆ្នាំ២០១១ នឹងបានដាក់សម្ពោធឲ្យដំណើរការ ជាផ្លូវការនៅក្នុងឆ្នាំ២០១២។ ផ្លូវជាតិលេខ៧៦តរភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីផ្លូវបំបែកពីស្រុកស្នួលខេត្តក្រចេះ ឆ្ពោះមកក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានប្រវែងប្រមាណ១២៥គីឡូម៉ែត្រ៕
អត្ថបទ៖រៀម សុខហេង


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


