សន្តិសុខសង្គម
អាជ្ញាធរឃុំចុងផ្លាស់ ព្រមានដល់ជនជាតិចិនម្នាក់ ដែលបើកបរគ្រឿងចាក់បំពាក់កង់ច្រវ៉ាក់ដែក លើផ្លូវបេតុងទើបធ្វើរួច
អ្នកបើកបរគ្រឿងចក្រជនជាតិចិនម្នាក់ របស់ក្រុមហ៊ុនរ៉ៃមាសមួយកន្លែង បានបើកគ្រឿងចក្រធុនធំ ទាំងបំពាននៅលើផ្លូវបេតុង ដែលទើបតែសាងសង់រួចបានប្រមាណ៥ខែប៉ុណ្ណោះ ដោយមិនខ្វល់ពីការខូចខាតផ្លូវត្រូវបានអាជ្ញាធរឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីព្រមានជាលើកទី១ និងហាមមិនឲ្យបើកបរនៅលើផ្លូវនេះម្ដងទៀតជាដាច់ខាត។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីជនជាតិចិនម្នាក់បានបើកបរគ្រឿងចក្រ ធុនធំប្រភេទ «សារស៊ើ» របស់ក្រុមហ៊ុនរ៉ែមាសរ៉ុងឈីង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដែលស្ថិតក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ បើតាមលោក លាភ លីមគុណ មេឃុំ រដ្ឋបាលចុងផ្លាស់ បានឲ្យដឹងថា ផ្លូវបេតុងអាមេមួយខ្សែនេះទើបតែសាងសង់រួច រយៈពេលជាង៥ខែប៉ុណ្ណោះ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរតាមមធ្យោបាយផ្សេងងៗដោយសេរី។

លោកបន្តថា អាជ្ញាធរមិនអនុញ្ញាតឲ្យរថយន្តធុនធំដឹកលើសទម្ងន់ឆ្លងកាត់ផ្លូវបេតុងមួយខ្សែនេះនោះឡើយ។ ប៉ុន្តែអ្វីជាការហាមឃាត់ជាដាច់ខាតនោះ ជាក់ស្ដែង នៅថ្ងៃទី២៦ ខែមីនា មានគ្រឿងចក្រមួយរបស់ក្រុមហ៊ុនរ៉ែមាសរ៉ុងឈីង បានបើកបរ បំពាក់កង់ច្រវាក់នៅលើគ្រឿងចក្រ ឃើញភ្លាមនោះអាជ្ញាធរបានហាមឃាត់ នឹងធ្វើការព្រមានជាលើកទី១ ដល់អ្នកបើកបរនោះ ដែលមិនស្គាល់ពីច្បាប់ទម្លាប់។
មេឃុំរូបនេះបានអះអាងថា បច្ចុប្បន្នលោកកំពុងតែបញ្ជាឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ព្យាយាមតាមឃ្លាំមើលគ្រឿងចក្រនេះបើសិនជាធ្វើចរាចរណ៍នៅលើផ្លូវនេះម្តងទៀតត្រូវតែឃាត់ទុកនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីចាត់វិធានការផ្លូវច្បាប់ជាដាច់ខាតដោយមិនការលើកលែងឡើយ។

បន្ថែមលើសពីនេះ លោកក៏បានអំពាវនាវដល់ក្រុមហ៊ុនទាំងឡាយណាដែលរថយន្តធុនធំ ដឹកជញ្ជូនលើសទម្ងន់ក៏ដូចជា គ្រឿងចក្រកង់ដែក ផ្សេងទៀត ហាមមិនអនុញ្ញាតឲ្យបើកបរនៅលើផ្លូវបេតុងនេះជាដាច់ខាត ដែលអាចបណ្ដាលឲ្យខូច ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ដែលឃុំចុងផ្លាស់ទើបតែកសាងឡើងនៅពេលបច្ចុប្បន្ននេះផងដែរ៕
អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


