ព័ត៌មានជាតិ
អ៊ិចស្ការវ៉ាទ័រ មួយគ្រឿងឈូសឆាយលើដីសម្បទានសង្គមកិច្ច ត្រូវរដ្ឋបាលស្រុកពេជ្រាដា ឃាត់និងធ្វើកិច្ចសន្យា
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលស្រុកពេជ្រាដា សហការជាមួយមន្ត្រីជំនាញបានឃាត់ (អ៊ិចស្ការវ៉ាទ័រ) មួយគ្រឿងដោយបានឈូសឆាយនៅលើដីសម្បទានសង្គមកិច្ចដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនោះ រដ្ឋបាលស្រុកនិងមន្ត្រីជំនាញមិនបានអនុវត្តច្បាប់នោះទេគ្រាន់តែអប់រំណែនាំនិងព្រមាន ដល់ម្ចាស់ អេស្កាវ៉ាទ័រនោះបើសិនជាមានសកម្មភាពចូលមកឆាយ នៅលើដីសម្បទានសង្គមកិច្ចជាលើកទី២នឹងអនុវត្តទៅតាមផ្លូវច្បាប់ជាដាច់ខាត។

តាមប្រភពបានឲ្យដឹងថា ម្ចាស់គ្រឿងចក្រមានឈ្មោះ ស្ងួន ពិសាល ភេទប្រុសអាយុ៤៥ឆ្នាំមានទីលំនៅបច្ចុប្បន្ន ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើកបរគ្រឿងចក្រម៉ាក(kumaisu)ពណ៍លឿង។ នៅក្នុងកិច្ចសន្យានោះ ម្ចាស់គ្រឿងចក្រ បានទទួលនូវកំហុសហើយបានអះអាងមុខសមត្ថកិច្ចថា បញ្ឈប់សកម្មភាពឈូសឆាយវ៉ៃជ្រួយដី នៅលើដីសម្បទានសង្គមកិច្ច ទៀតហើយ។ បន្ថែមពីនេះ ថា នឹងយកអេស្កាវ៉ាទ័រទៅវិញមិនទុកនៅតំបន់ហាមឃាត់ទៀតទេ ហើយក៏មិនធ្វើសកម្មភាពដោយយកគ្រឿងចក្រទៅឈូសឆាយ ដោយមិនមានលិខិតអនុញ្ញាតទៅតាមនីតិវិធីច្បាប់នោះដែរ។
ក្រោយមានការព្រមាននិងធ្វើកិច្ចសន្យាជាបន្តបន្ទាប់ទៅលើគ្រឿងចក្រដែល ចូលដល់តំបន់ហាមឃាត់បច្ចុប្បន្ន រដ្ឋបាលស្រុកពេជ្រាដាក៏ដូចជាសមត្ថកិច្ចជំនាញកំពុងព្យាយាមឃ្លាំមើលជាបន្តទៀត បើសិនជាមាន គ្រឿងចក្រណា ចូលទៅតំបន់ហាមឃាត់ នៅលើដីសម្បទានសង្គមកិច្ចជាពិសេស តំបន់គម្របព្រៃឈើ ដែនអភិរក្សដែនជម្រកសត្វព្រៃបរិស្ថាន។ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការផ្លូវច្បាប់ ឲ្យទាន់ពេលវេលាដោយមិនមានការលើកលែងនោះឡើយ៕
អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


