ព័ត៌មានជាតិ
មិនដល់១សប្តាហ៍ផងម្តាយតារាស្រី២រូបស្លាប់ដោយសារកូវីដ-១៩
គិតមកដល់ថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១នេះ មានករណីស្លាប់ម្តាយរបស់តារាចម្រៀងនិងតារាកំប្លែងស្រីពីររូបហើយដោយសារជំងឺកូវីដ-១៩ ខណៈដែលពួកគេទាំងពីរនាក់នេះក៏កំពុងព្យាបាលជំងឺនិងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យផងដែរ។
តារាស្រីពីររូបដែលកំពុងជួបទុក្ខធំក្នុងគ្រួសារព្រោះការបាត់បង់អ្នកម្តាយជាទីស្រលាញ់នោះរួមមាន,១.តារាចម្រៀងផលិតកម្មហង្សមាសកញ្ញា វី ឌីណែត។ ម្តាយរបស់កញ្ញា វី ឌីណែត គឺលោកស្រី ងឿន សុថានី ជនជាតិខ្មែរ អាយុ៦២ឆ្នាំ ដែលត្រូវជាភរិយារបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី បានស្លាប់ដោយសារជំងឺកូវីដ-១៩នៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១បន្ទាប់ពីចូលសម្រាកព្យាបាលបានប៉ុន្មានថ្ងៃ។

ការស្លាប់ម្តាយតារាស្រី វីឌីណែ បានធ្វើឲ្យអ្នកសិល្បៈនិងមហាជនរន្ធត់ចិត្តខ្លាំងខណៈដែល វី ឌីណែត ក៏កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងលោក ហួរ ឡាវី ក៏ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅឯផ្ទះផងដែរ។
ទី២.តារាកំប្លែងដែលជាសមាជិកក្នុងក្រុមនាយ ក្រឹម គឺកញ្ញា ស្រី ពីន។ ម្តាយរបស់តារាស្រីវ័យក្មេងកញ្ញា ស្រីពីន អាយុ៦២ឆ្នាំបានស្លាប់នៅវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នៅមន្ទីរពេទ្យរុស្ស៊ីដោយសារជំងឺកូវីដ-១៩។ ចំណែកឯតារាស្រីកញ្ញា ស្រី ពីន កំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យផងដែរ។

ជាការកត់សម្គាល់បន្ទាប់ពីមានដំណឹងនៃការស្លាប់អ្នកម្តាយរបស់តារាស្រីទាំង២រូបខាងលើដោយសារជំងឺកូវីដ-១៩នោះ គឺមានការសម្តែងក្តីរន្ធត់ចិត្តខ្លាំងពីអ្នកគាំទ្រនិងមិត្តភ័ក្ដិរួមអាជីពសិល្បៈជាច្រើន។ សូមជម្រាបដែរថា គិតមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា នេះគឺមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៥រូបហើយ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?