Connect with us

ព័ត៌មានជាតិ

កម្ពុជា​ត្រៀមខ្លួន​ជានិច្ច ក្នុងការ​ចូលរួម​ជាមួយ​សមាជិក​អាស៊ាន ដើម្បី​ជួយ​មី​យ៉ាន់​ម៉ាឲ្យ​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ

បានផុស

នៅ

​នេះ​ជាការ​បញ្ជាក់​របស់លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ បន្ទាប់ពី​ជំនួប​រវាង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ជាមួយ​លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​សឹង្ហ​បុរី ។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន នា​ព្រឹក​នេះ លោក កុយ គួ​ង លើកឡើងថា កម្ពុជា​គោរព​នូវ​គោលការណ៍​ស្នូល នៃ​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​។ មានន័យថា កម្ពុជា​គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន ស្ដីពី​ការវិវឌ្ឍ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដែល​បានចេញ​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅ និង​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន ស្តីពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​បានចេញ​កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដ៏​ស្មោះត្រង់ ដើម្បី​គាំទ្រ​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក កុយ គួ​ង កម្ពុជា​បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋ​ជា​សមាជិក​ផ្សេងទៀត ដើម្បី​ជួយ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងការ​វិលត្រឡប់​ទៅរក​ភាព ជា​ប្រក្រតី​ឡើងវិញ ទោះជា​តាមរយៈ​តួនាទី និង​ទម្រង់​ណាមួយ ដែល​ស្របតាម​គោលការណ៍​អាស៊ាន​។ ពោលគឺ​តាម​មាគ៌ា​អាស៊ាន ដែល​គ្រប់ភាគី​ទាំងអស់​អាច​ទទួលយក​បាន​។​

គួរ​បញ្ជាក់ថា ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា រហូតដល់​ពេលនេះ មនុស្ស យ៉ាងហោច ណាស់​២,០០០​នាក់ ត្រូវបាន​ចាប់ខ្លួន កំឡុង​ការបង្ក្រាប​របស់​យោធា​ទៅលើ​ក្រុមបាតុករ ដែល​ធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា ហើយ​ក្រុម​សកម្មជន មី​យ៉ាន់​ម៉ា នៅតែ​បន្ត​ដឹកនាំ​ចលនា​តវ៉ា​របស់​ពួកគេ​ដដែល ដែល​រួមមាន​ទាំង​ការអំពាវនាវ​ឲ្យ​ផ្អាក​សកម្មភាព​នានា ដូចជា​កុំ​ចេញ​ក្រៅ កុំ​ធ្វើ​អាជីវកម្ម និង​កុំ​ទៅធ្វើ​ការងារ​អ្វី​ទាំងអស់​ពេញ​មួយថ្ងៃ ថែម​ទៀតផង​។​

កាលពី​ថ្ងៃ​ពុធ ទី​២៤ ខែមីនា ម្សិលមិញ មី​យ៉ាន់​ម៉ា បាន​ដោះលែង​មនុស្ស​ជាង ៦០០ នាក់​ពី​មន្ទីរឃុំឃាំង បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចាប់ខ្លួន កំឡុង​ការធ្វើសកម្មភាព​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CNA៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៥ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម