Connect with us

ព័ត៌មានជាតិ

ត្រូវពាក់ម៉ាស រក្សាគម្លាត អាជ្ញាធរចាប់ផ្តើមអនុវត្តការផាកពិន័យអ្នកល្មើស

បានផុស

នៅ

ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីណែនាំមួយ ឲ្យអភិបាលរាជធានីខេត្ត ត្រូវផ្តល់ការគាំទ្រ និងគោលការណ៍ណែនាំដល់គណៈបញ្ជារដ្ឋបាល ក្រុង ស្រុកខណ្ឌ ត្រូវចូលរួមសហការជាមួយមន្ត្រីសុខាភិបាល ក្នុងការអនុវត្តការផាកពិន័យអន្តរការលើបុគ្គល ឬនិតិបុគ្គលដែលប្រព្រឹត្តិល្មើសនឹងវិធានការសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី ២៣ ខែមីនា បានចេញប្រកាសពីទីកន្លែងមួយចំនួន ដែលត្រូវគោរពកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់​ការ​ឆ្លងកូវីដ១៩ ក្នុង​សហគមន៍ បើមិនដូច្នោះទេនឹង​ត្រូវទទួលរងពិន័យតាមច្បាប់។

តាមប្រកាសរបស់ក្រសួងសុខាភិបាល អ្នក​បើក​បរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ជា​មធ្យោបាយ​​ធ្វើ​ដំណើរ​រួម ឬ​មធ្យោបាយ​ដឹកជញ្ជូន​​សម្រាប់​បម្រើ​ឱ្យ​សាធារណជន​ អ្នក​​ដំណើរ​​តាម​មធ្យោបាយ​ធ្វើដំណើរ​​រួម​ ឬ​មធ្យោបាយ​ដឹក​ជញ្ជូន​​សម្រាប់​​បម្រើ​ឱ្យ​សាធារណជន​​ ត្រូវបាន​កំណត់​ឱ្យពាក់ម៉ាសជាចាំ​បាច់។

ចំណែក​កាតព្វកិច្ច​ពាក់​ម៉ាស ដែលត្រូវ​បាន​លើក​លែង​​ ពោលគឺមិនមាន​​ការផាកពិន័យ ក្នុង​អំឡុង​ពេល​​ធ្វើដំណើរ​តាម​មធ្យោបាយ​ឯកជន​បិទ​ជិត​តែម្នាក់​ឯង​ ឬ​ជាមួយ​​បុគ្គល​ ដែល​រស់​នៅ​​ក្នុង​លំនៅឋាន​ជាមួយ​គ្នា។

បន្ថែមលើនេះបុគ្គលផ្សេងទៀតដែលកំពុងស្ថិតនៅតាមទីសារធារណៈជួបជុំមនុស្សចាប់ពី ២ នាក់ឡើងទៅ ហើយមិនពាក់ម៉ាស់ ក៏ត្រូវរងការពិន័យដែរ។​

ការរងពិន័យ និងទទួលទណ្ឌកម្មដូចមានចែងក្នុងអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា១៩ នៃអនុក្រឹត្យ បានចែងថា អ្នកមិនពាក់ម៉ាស់ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០ម៉ឺនរៀល ទៅ ១លានរៀល៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២៧ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

Sokha Hotels

ព័ត៌មានពេញនិយម