ព័ត៌មានជាតិ
ខេត្តកណ្តាល ប្រកាសផាកពិន័យ អ្នកមិនពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាព
រដ្ឋបាលខេត្តកណ្ដាល បានប្រកាសអនុវត្តច្បាប់និងចាត់វិធានការការផាកពិន័យ តាមប្រកាសអន្តរក្រសួងដល់បុគ្គលនីតិវិធីនិងជនទាំងឡាយណា ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាលចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឲ្យបានដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានអូសបន្លាយនៅក្នុងមូលដ្ឋានខេត្តកណ្ដាលនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកនឹងអនុវត្តច្បាប់និងចាត់វិធានការការផាកពិន័យ តាមប្រកាសអន្តរក្រសួងដល់បុគ្គលនីតិវិធីនិងជនទាំងឡាយណា ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលដូចមានចែង នៅក្នុងប្រកាសចុះថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល។ រដ្ឋបាលខេត្តបានសូមឲ្យបងប្អូនប្រជាពលរដ្ឋសាធារណជនអ្នករស់នៅនិងប្រកបអាជីវកម្ម នៅក្នុងមូលដ្ឋានខេត្តកណ្ដាលចូលរួមសហការអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងទទួលរងនូវការអនុវត្តច្បាប់និងពិន័យពីអាជ្ញាធរមានសមត្ថកិច្ច។

ការប្រកាសរបស់រដ្ឋបាលខេត្តកណ្តាលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្មីៗនេះ បានណែនាំទៅដល់ អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្ដល់ការគាំទ្រ និងផ្ដល់គោលការណ៍ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចូលរួមសហការឲ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ក្នុងការអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

ចំណែកក្រសួងសុខាភិបាលកំណត់រាជធានីខេត្តចំនួន៥ ជាកន្លែងត្រូវតែអនុវត្តវិធានការសុខាភិបាល ដោយពាក់ម៉ាស់ និងរក្សាគម្លាត គឺរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តព្រះសីហនុ។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលអ្នក ដែលមិនអនុវត្តពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចត្រូវផាកពិន័យប្រាក់ពី២០ម៉ឺនរៀលដល់១លានរៀល៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លម្អិតបន្ថែមបុរសស្លាប់ដោយសារជំងឺកូវីដ១៩ ជាអ្នកបើកឡានឲ្យជនជាតិចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


