ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចុះផាកពិន័យអ្នកមិនពាក់ម៉ាស និងពាក់ម៉ាសមិនត្រឹមត្រូវ នៅតាមផ្សារមួយចំនួន
ក្រុមការងារចម្រុះនៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានសហការគ្នាចុះតាមដានផាកពិន័យអ្នកមិនពាក់ម៉ាសនិងពាក់ម៉ាសមិនត្រឹមត្រូវ នៅតាមផ្សារមួយចំនួននៅក្នុងក្រុងសៀមរាប។
អាជ្ញាធរបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះរួមមាន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល,អាវុធហត្ថ,ប្រជាការពារ,សន្តិសុខផ្សារ និងមន្ទីរសុខាភិបាល បានចុះផាកពិន័យអ្នកមិនពាក់ម៉ាសបានអ្នកបង់លុយរួចចំនួន១៤ករណី អ្នកមិនទាន់បង់លុយចំនួន១៧ករណី។

អាជ្ញាធរបន្ថែមថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារត្រួតពិនិត្យតាមដានការពាក់ម៉ាសបានចុះអនុវត្តការងារផាកពិន័យ នៅផ្សាររាត្រីអង្គរឃ្យុងយូ ជាលទ្ធផលផាកពិន័យបាន១នាក់ជាបុរសទទួលយកបង្កាន់ដៃទុកបង់តាមក្រោយ។ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារត្រួតពិនិត្យ បន្តតាមដានការពាក់ម៉ាសបានចុះធ្វើការផាកពិន័យនៅផ្សារដើមក្រឡាញ់ សរុបទាំងអស់បាន១២នាក់ ស្រីចំនួន៥នាក់ និងបុរសចំនួន៧នាក់ អ្នកបង់ថវិកានៅកន្លែងមិនមាន អ្នកទទួលយកបង្កាន់ដៃទុកបង់តាមក្រោយមានចំនួន១២នាក់។


ក្នុងករណីខាងលើនេះ អាជ្ញាធរខេត្តសៀមរាប នឹងបន្តចុះតាមដានផាកពិន័យអ្នកមិនពាក់ម៉ាសនិងពាក់ម៉ាសមិនត្រឹមត្រូវនៅតាមផ្សារនិងភូមិឋានមួយចំនួននៃខេត្តសៀមរាបបន្ថែមទៀត ដើម្បីបង្ការ កុំឲ្យមានការរាលដាលនៃជំងឺកូវីដ១៩ថែមទៀត៕
អត្ថបទ៖ កុសល
សូមចុចអាន៖ ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ ជាអ្នកធ្វើដំណើរមកពីភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០



