Connect with us

ព័ត៌មានជាតិ

អ្នក​ចិញ្ចឹម ៖ សត្វ​កន្ធាយ​ក្នុងស្រុក​ មិន​ខ្វះ​ទីផ្សារ

បានផុស

នៅ

ទីផ្សារ​សត្វ​កន្ធាយ​ កំពុងមានតម្រូវការ ខណៈការចិញ្ចឹមក៏កំពុងមានសកម្មភាពកើនឡើង គួរឲ្យកត់សម្គាល់។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនៅ​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល មានការ​ផុលផុស​ចិញ្ចឹម​សត្វ​កន្ធាយ​ច្រើន ហើយ​តម្រូវ​ការ​​ទីផ្សារ​ក្នុងស្រុក ក៏មានច្រើនគួសមដែរ ខណៈកន្លែង​ចិញ្ចឹម​កន្ធាយខ្លះ បាន​បង្កាត់​ពូជ​លក់​បន្ត​ថែមទៀត​ផង។

​បទពិសោធន៍​ លើ​ការ​ចិញ្ចឹម​កន្ធាយ​១០​ឆ្នាំ​ជាប់​គ្នា​របស់​លោក ម៉ា ទី​ណេ អ្នក​ចិញ្ចឹម​កន្ធាយ​​ ​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ឲ្យ​ដឹង​​​​ថា លោកជ្រើសយក​ការ​ចិញ្ចឹម​កន្ធាយ​ពូជ​តៃវ៉ាន់​។​ លោក​ធ្លាប់​ទទួល​បរាជ័យ​ រួច​មក​ហើយ​ ក៏ដោយ​សារ​កត្តា​ពុំ​ធ្លាប់​ចិញ្ចឹម បញ្ហាបច្ចេកទេស​ដឹកជញ្ជូន​ និង​បទពិសោធន៍ ​ក្នុង​ពេល​ថែទាំ​កូន​កន្ធាយ​​។​ ចំណែក​ភាព​ជោគជ័យ​វិញ ​លោក​ទទួល​បាន​ពី​ការសិក្សា​ក្រៅ​ផង​ និង​រៀន​ស្រាវជ្រាវ​ខ្លួនឯង​ផង ​។

​លោក ម៉ា ទី​ណេ បានឲ្យដឹងទៀតថា ​កសិដ្ឋានលោក ​មានពូជ​បង្កាត់​កន្ធា​យ​ ​សម្រាប់​លក់​ក្នុង​សហគមន៍ ​ហើយ​នៅ​ពេល​ដែល​កន្ធាយ​ធំ ​ត្រូវ​លក់​ទៅ​វិញ ​ក៏​មិន​ខ្វល់ខ្វាយ​ពិបាក​រក​ទីផ្សារ​ដែរ ដែល​អាច​យក​មក​លក់​នៅ​កន្លែង​គាត់​វិញ ​ដោយ​ក្នុង​តម្លៃ​១​គីឡូក្រាម ​ស្មើនឹង​១០​ដុល្លារ​។​ លោក ម៉ា ទី​ណេ​ បាន​បន្ត​ទៀត​ថា​ ការ​ចិញ្ចឹម​កន្ធាយ ​ត្រូវ​ចំណាយ​លើ​ចំណី​ឲ្យ​វា​ស៊ី ក្នុង​កូន​កន្ធាយ​១​ម៉ឺន​ក្បាល​ ត្រូវ​ចំណាយ​អស់​៣​ទៅ​៤​គីឡូក្រាម​ ពេល​វា​នៅ​តូច ​លុះដល់​៥​ខែ​ហើយ​ ត្រូវ​ចំណាយ​អស់​៥០​គីឡូក្រាម ​រហូតដល់​ធំ​ល្មម​ចាប់លក់​បាន ​ត្រូវ​ចំណាយ​៨០​គីឡូក្រាម​។

​អ្នក​ចិញ្ចឹម​កន្ធាយ​រូប​នេះ បាន​ផ្ដាំផ្ញើ​ថា ​​​យើង​គួរ​តែ​ងាក​មក​ចិញ្ចឹម​កន្ធាយ​ស្រុក​ ឲ្យ​បាន​ច្រើន​ ពីព្រោះ​ការ​ចិញ្ចឹម​នេះ​ នៅ​មិន​ទាន់​ផ្គត់ផ្គង់​តម្រូវ​ការ​ ក្នុងស្រុក​បានច្រើននៅ​ឡើយ​ទេ​ ​៕

​អត្ថបទ៖ កញ្ញា វ៉ាត

សូមចុចអាន៖ ចម្លាក់រូបតោមួយ​គូ​តម្លៃ​ ៣ ០០០ ដុល្លារ ប្រើ​ពេល​ ២ ខែ​ទើប​ឆ្លាក់​រួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទាហាន មីយ៉ាន់ម៉ា ដកថយចេញព្រំដែន ថៃ ក្រោយផ្ទុះការប្រយុទ្ធគ្នាជាច្រើន​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម