Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ថា កម្ពុជាពុំមានផែនការលុបចោលការប្រឡងបាក់ឌុបឡើយ

បានផុស

នៅ

កម្ពុជាមិនមានផែនការលុបចោលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដូចបណ្ដាប្រទេសជឿនលឿនមួយចំនួននោះឡើយ។ ការមិនលុបនេះ ព្រោះថា បាក់ឌុបបានក្លាយជាចលនាប្រកួតប្រជែងដ៏មានតម្លៃបំផុសឱ្យមានការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងបែបនេះ ក្នុងពិធីសម្ពោធនូវសមិទ្ធផលក្នុងវិស័យអប់រំ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «យើងអត់មានផែនការក្នុងការដកបាក់ឌុបចេញទេ ប្រឡងនេះ ដើម្បីធ្វើការឆែក ហើយដើម្បីជំរុញសិស្សឱ្យខំប្រឹងរៀន»។ ជាមួយការអះអាងបន្តគាំទ្រនិងជំរុញការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនេះ សម្ដេចធិបតី បន្ថែមថា កម្ពុជាត្រូវតែបន្តពង្រឹងគុណភាពប្រព័ន្ធអប់រំឱ្យកាន់យតែមានភាពរឹងមាំបន្ថែមទៀត រាប់ចាប់តាំងពីកម្រិតបឋមសិក្សាឡើងមក ដើម្បីឱ្យសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីធានាបាននូវលទ្ធភាព សមត្ថភាព និងចំណេះដឹងពិតប្រាកដរបស់យុវជនកម្ពុជា។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិការ ឬហៅថា ប្រឡងបាក់ឌុប បានចាប់ផ្តើមធ្វើកំណែទម្រង់ការប្រឡងដ៏តឹងរឹងបំផុត ក្នុងឆ្នាំ២០១៤ ក្រោយលោក ហង់ ជួនណារ៉ុន ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ រយៈពេល១០ឆ្នាំមកនេះ ការប្រឡងបាក់ឌុប គឺមិនអនុញ្ញាតឱ្យបេក្ខជនណាម្នាក់យកសំណៅឯកសារ ឧបករណ៍អេឡិកត្រូនិក ឬអាចលួចមើល លួចចម្លងគ្នានោះឡើយ ពោលគឺបានបញ្ចប់នូវវប្បធម៌អន្តរាគមន៍ និងបានក្លាយជាចលនាប្រកួតប្រជែង ការសិក្សារៀនសូត្រ ហើយជំនួសមកវិញដោយការជំរុញការខិតខំរៀនសូត្រ ដើម្បីប្រឡងប្រជែង ក្រោមទិសស្លោក«អ្នកចេះគឺជាប់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម