ព័ត៌មានជាតិ
ពុទ្ធបរិស័ទដែលយកចង្ហាន់ ប្រគេនព្រះសង្ឃ ត្រូវចេញភ្លាមៗពីវត្ត ដើម្បីកាត់បន្ថយការចម្លង
ក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីណែនាំរបស់ខ្លួន ស្តីពីការការពារការចម្លងវីរុសកូរីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ដែលនឹងចូលមកដល់នាពេលខាងមុខថា ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋ ដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ត្រូវចេញពីវត្តភ្លាមៗ ដើម្បីកាត់បន្ថយការចម្លងវីរុសកូវីដ-១៩ និងដើម្បីទុកឳកាសឲ្យអ្នកផ្សេងទៀត បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃផងដែរ។

បើតាមសេចក្តីណែនាំនោះ ក្រសួងសុខាភិបាល បានតម្រូវឲ្យអាជ្ញាធររាជធានី-ខេត្ត និងគណៈបញ្ជាការឯកភាពឃុំ សង្កាត់ ខ័ណ្ឌ ព្រមទាំងគណៈកម្មាធិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមវត្តអារាម ត្រូវចាត់ចែងអនុវត្តន៍វិធានការសុខាភិបាល ឲ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួន។ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកដែលអនុញ្ញាតឱ្យចូលទៅទីវត្តអារាម វិហារ សាលាឆាន់ និងកុដិ ចាំបាច់ត្រូវពាក់ម៉ាស់, រៀបចំឲ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល, ធ្វើការវាស់កំដៅ បាញ់ទឹកអាល់កុល ឬទឹកហ្សែល, កំណត់នូវចំនួនពុទ្ធបរិស័ទ ដែលត្រូវចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ទៅតាមទំហំ នៃវត្តអារាម វិហារ សាលាឆាន់ និងកុដិ ដោយលៃយ៉ាងណាកុំឱ្យមានមនុស្សច្រើន និងចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាគម្លាតពីគ្នា លើសពីមួយម៉ែត្រកន្លះ (១.៥ម៉ែត្រ) ហើយទោះដើរ អង្គុយ ឈរឬវេរចង្ហាន់ និងទេយ្យទាន បុគ្គលម្នាក់ទៅម្នាក់ ដោយបែងចែកដាក់វេននៅក្នុងការចេញ-ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា សម្រាប់បុគ្គល ដែលបានព្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ រួចហើយ ត្រូវឱ្យចេញភ្លាមៗពីវត្តអារាម វិហារ សាលាឆាន់ និងកុដិ នីមួយៗ កុំនៅបង្អែរបង្អង់យូរ ដើម្បីចូលរួមកាត់បន្ថយ ជាអតិបរិមា ឱកាសនៃការចម្លង វីរុសកូវីដ-១៩ ក៏ដូចជាដើម្បីទុកពេល និងកន្លែងឱ្យបុគ្គលដទៃទៀតបានចូលទៅព្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃម្តង៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


