Connect with us

ព័ត៌មានជាតិ

៨​ឃុំ​នៅ​ស្រុក​ស្វាយជ្រុំ​ បានទទួល​អំណោយ​និង​សម្ភារៈ​ការពារ​​ជំងឺ​កូ​វីដ​១៩ ​ពី​លោក​ជំទាវ​ ម៉ែន សំអន

បានផុស

នៅ

នៅ​ព្រឹក​មិញ​នេះ លោកជំទាវ ​ដួង វណ្ណា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​នាំ​យក​អំណោយ​និង​សម្ភារៈ​ការពារ​ជំងឺកូវីដ១៩ ជូន​ដល់ឃុំ​ចំនួន៨ នៅ​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយ​រៀង ដែល​ជា​អំណោយ​របស់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ម៉ែន​ សំអន។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ​ដួង វណ្ណា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ម៉ែន​ សំអន ប្រធាន​ក្រុមការងារ​ចុះជួយ​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​៧​មេសា​នេះ បាន​នាំយក កង្ហារ មី ទឹក​សុទ្ធ អាល់កុល ម៉ាស់ មក​ចែកជូន​ឃុំ​ចំនួន​៤ មាន​ឃុំ​ស្វាយ​ធំ ឃុំ​ស្វាយ​អង្គ ឃុំ​គ្រួស ឃុំ​ធ្លក ពេទ្យ​បង្អែក​ស្រុក ពេទ្យ​បង្អែក​ឈើទាល មណ្ឌល​ច​ត្តា​ឡី​ស័ក​កសិកម្ម​ស្រុក កងកម្លាំង​នគរបាល​ប្រចាំការ​ច​ត្តា​ឡី​ស័ក​ស្រុក សំរាប់​ផ្គត់ផ្គង់​ក្នុងពេល​ច​ត្តា​ឡី​ស័​ក័តា​ម​មណ្ឌល​តាម ឃុំ ក្នុងស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​តំណាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងថា ការទទួលបាន​វ៉ាក់សាំង​សម្រាប់​ចាក់​នាពេលនេះ គឺជា​ការ​គិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពុ​ជា តាមរយៈការស្នើសុំ និង​ការបញ្ជាទិញ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុងពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​នឹង​កំពុង​រាតត្បាត​យ៉ាងខ្លាំង ស្របតាម​អនុសាសន៍​របស់​សម្តេច ដែល​បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​បញ្ជ្រាប​ការចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន ១​លាន​ដូ​ស ក្នុង​រយៈពេល ១​ខែ។

​លោកជំទាវ​ដួង វណ្ណា​ក៏បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់គ្នា​ទោះ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ឬ​បន្ទាប់ពី​បានទទួល​វ៉ាក់សាំង​រួចហើយ ក្តី​ក៏​តែ​ត្រូវ​បង្កើន​ការយកចិត្ត​ទុក្ខ​ដាក់​បន្ថែមទៀត ក្នុងការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ក្រសួងសុខាភិបាល និង វិធានការណ៍​ដ៏​មុត​ស្រួច ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ខណៈដែល​ជំងឺ​ដ៏​កាច​ស​សហាវ​នេះ​បាន​ឆក់​យក​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​២០​នាក់​និង​ឆ្លង​ជាង​២០០០​នាក់​ហើយ​មកដល់​ត្រឹម​ថ្ងៃនេះ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម