ព័ត៌មានជាតិ
ខេត្តកណ្តាលៈ ពលរដ្ឋដែលធ្វើដំណើរពីតំបន់ផ្ទុះកូវីដ១៩ តម្រូវឲ្យអនុវត្តវិធានការសុខាភិបាល
អាជ្ញាធរខេត្តកណ្តាលបានឱ្យដឹងថា ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីតំបន់ពាក់ព័ន្ធនឹងការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ តម្រូវឱ្យអនុវត្តវិធានការសុខាភិបាលដោយត្រួតពិនិត្យសុខភាពនិងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ចូលភូមិសាស្ត្រខេត្តកណ្ដាល។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍ថា ” នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះសូមបងប្អូននៅជួបជុំតែក្នុងចំណោមសមាជិកដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់ក្រុងស្រុកនិងហាមដាច់ខាតការប្រមូលផ្ដុំរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណីកម្មវិធីរាំច្រៀងពិធីជប់លៀងការជួបជុំគ្រប់ប្រភេទដែលមានសភាពអ៊ូអរមានមនុស្សចូលរួមច្រើន”។
រដ្ឋបាលខេត្តក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានធ្វើការតាមដានពុទ្ធបរិស័ទសាសនិកនានាដែលចេញចូលតាមវត្តអារាម ព្រះវិហារ សាលាឆាន់ កុដិនីៗឱ្យបានម៉ត់ចត់និងខ្ជាប់ខ្ជួនដោយត្រូវពាក់ម៉ាសជាប្រចាំមុននឹងអនុញ្ញាតឱ្យចេញចូលវត្តនិងរៀបចំឱ្យមានកន្លែងលាងដៃនឹងសាប៊ូអាកុលឬជែល មានការវាស់កំដៅនិងស្កេន QR កូដទប់ស្កាត់ជំងឺកូវីដ១៩នៅខ្លោងទ្វារចូលនៅតាមទីវត្តអារាមផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ