សម្ព័ន្ធ​ភាព​រវាង​គណ​បក្ស​៣ នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ខាងមុខ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ព័ន្ធ​ភាព​រវាង​គណ​បក្ស​៣ នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ខាងមុខ​

បានផុស

នៅ

​សម្ព័ន្ធ​ភាព​មួយ ដែល​ទៅ​រួមគ្នា​បង្កើត​ឡើង​ ដោយ​គណបក្ស​ចំនួន​៣ មិន​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដែល​មាន​ឈ្មោះថា “​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ (​ស​.​ប​.​ខ​) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)” នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​វិច្ឆិកា ខាងមុខ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង ដែល​ទទួល​បាន​នៅ​រសៀល​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ មុន​នេះ​បន្តិច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​សេចក្តីជូនដំណឹង សន្និសីទ​សារព័ត៌មាន​នេះ នឹងធ្វើ​ឡើង​នៅ​សណ្ឋាគារ Himawari នា​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ពី​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ ដល់​ម៉ោង​១១​ព្រឹក​។ គោលបំណង នៃ​សន្និសីទ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​គោលបំណង​របស់​សម្ព័ន្ធ​ភាព ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​ចំនួន​៣ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​តែមួយ​។​

​ទាក់ទង​ទៅ​នឹង​ការធ្វើ​សម្ព័ន្ធ​ភាព​រវាង​គណបក្ស​ទាំង​៣​នេះ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ថា គម្រោង​នេះ គ្រាន់តែ​ជា​ការ​ធ្វើ​សម្ព័ន្ធភាព​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ច្របាច់​បញ្ចូល​គ្នា ឬ​រួមគ្នា ដើម្បី​បង្កើត​ជា​គណបក្ស​តែមួយ​នោះ​ទេ​។ លោក​ថា មកដល់ពេលនេះ មាន​គណបក្ស​ចំនួន​៣​ហើយ បាន​ព្រមព្រៀង​ធ្វើ​សម្ព័ន្ធ​ភាព ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​គណបក្ស​មួយ​ចំនួន​ផ្សេងទៀត​ បាន​ទំនាក់ទំនង​ចង់​ចូលរួម​សម្ព័ន្ធ​ភាព​នេះ​ ផង​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ​ យើង​កំពុងតែ​ពិចារណា ពីព្រោះ​នៅ​ពេល​ដែល​យើង​ចង​សម្ព័ន្ធ​ភាព​យើង​មិន​ចង់​ឲ្យ​មានការ​បែកខ្ញែក​គ្នា​ទេ​។​

​បើតាម​លោក ញឹក ប៊ុនឆៃ មកដល់ពេលនេះ មាន​គណបក្ស​ផ្សេងៗ​ទៀត បាន​ធ្វើ​ការ​ទំនាក់ទំនង​មក ​ផង​ដែរ ដែល​មាន​ចំនួន​៦​គណបក្ស​ហើយ ជា​គណបក្ស​ដែល​នៅ​ក្នុង​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ប៉ុន្តែ​យើង​កំពុង​ធ្វើ​លក្ខន្តិកៈ និង​គោលនយោបាយ​ផ្សេងៗ ដើម្បី​ផ្ដល់​ទៅ​ឲ្យ​គណបក្ស​ទាំងនោះ​។ លោក​ថា បើ​គណបក្ស​ណា​យល់​ឃើញ​ថា អាច​ចូលរួម​នៅ​ក្នុង​សម្ព័ន្ធភាព​នេះ​បាន ក៏​ចូល​ទៅ មិន​មាន​ការ​បង្ខិតបង្ខំ​ទេ​។​ លោក​ក៏​បាន​បន្ត​ថា គោលបំណង​នៃ​ការ​បង្កើត​សម្ព័ន្ធភាព​គណបក្ស​នេះ គឺ​ដើម្បី​មាន​សំឡេង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ពីព្រោះ​យើង​មិនមែន​បក្ស​ប្រឆាំង​នោះ​ទេ គឺធ្វើឡើង​ក្នុង នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អា​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​សន្តិភាព ស្ថេរ​ភាព នៅ​ក្នុង​សង្គម ដូច្នេះ​យើង​ត្រូវការ​ពេលវេលា ដើម្បី​ជជែក​គ្នា​ម្ដង​មួយៗ ដើម្បី​ឲ្យ​ច្បាស់លាស់​ជាមួយគ្នា បក្ស​ណា​ទទួល​បាន ក៏​ទទួលយក ហើយ​បក្ស​ណា​មិន​អាច​ទទួល​បាន​យើង​មិន​បង្ខំ​ដែរ​។​

​ចំណែក​លោក ម៉ម សូណង់ដូ បាន​ថ្លែង​កាលពី​ថ្មីៗ​នេះ​ថា គោលបំណង នៃ​ការ​បង្កើត​សម្ព័ន្ធ​ភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​នេះ គឺ​ដើម្បី​បណ្តុះ​គំនិត​ជាតិនិយម​គំរូ​ថ្មី​មួយ ដើម្បី​យុវជន​ខ្មែរ​បន្តវេន ដោយ​គ្មាន​វប្បធម៌​លាប​ពណ៌ និង​គ្មាន​វប្បធម៌​ក្ដិច​ត្រួយ ហើយ​គណបក្ស​ទាំង​បី នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ ​ស​ម្រា​ប់​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ឆ្នាំ​២០២៣​។ លោក​បន្ត​ថា ការសម្រេច​ចង​ជា​សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ គឺ​ដើម្បី​ធ្វើការ​ណែនាំ​ទៅ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ឲ្យ​ចេះ​សម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​សូម​បញ្ជាក់​ថា “​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ (​ស​.​ប​.​ខ​) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)” ត្រូវ​បាន​រួមគ្នា​បង្កើត​ឡើង​ដោយ​គណបក្ស​ចំនួន​៣ គឺ​ទី​១, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​មាន​លោក​ ម៉ម សូណង់ដូ ជា​ប្រធាន ទី​២, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​មាន​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន និង​ទី​៣, គណបក្ស​ខ្មែរ​តែមួយ ដែល​មាន​លោក កែម រិ​ទ្ធិ​សិត ជា​ប្រធាន​៕

ញឹក ប៊ុនឆៃ
គណបក្ស​ខ្មែរ​រួបរួម​ជាតិ
ម៉ម សូណង់ដូ
គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ
កែម រិ​ទ្ធិ​សិត
គណបក្ស​ខ្មែរ​តែមួយ

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងអតីតមេដឹកនាំប្រឆាំង៩រូប​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

នយោបាយ៧ ម៉ោង មុន

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

កូវីដ-១៩៩ ម៉ោង មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services