នយោបាយ
«បញ្ហាកោះគុត» នាយករដ្ឋមន្ត្រីថារដ្ឋាភិបាលគ្មានពេលធ្វើប្រជាភិថុតដូចក្រុមប្រឆាំងទេ
នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលគ្មានពេលធ្វើប្រជាភិថុត ឬនិយាយឱ្យតែល្អមើលដូចក្រុមប្រឆាំងនៅក្រៅប្រទេសនោះទេ។ សម្ដេចថា ករណីកោះគុត រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយភាគីថៃតាមយន្តការច្បាប់ដែលមានស្រាប់ ដោយសន្តិវិធី និងប្រកាសធានាថាមិនឱ្យបាត់ទឹកខ្មែរមួយមីលីម៉ែត្រឡើយ។
ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី” ក្នុងខេត្តកំពង់ចាម ព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាមូលហេតុដែលរដ្ឋាភិបាលរក្សាភាពស្ងប់ស្ងាត់មិនឆ្លើយតបជាមួយក្រុមប្រឆាំងក្នុងករណីកោះគុតគឺរដ្ឋកំពុងធ្វើការតាមយន្តការច្បាប់ និងកំពុងចរចាគ្នា។

សម្ដេចថា៖ «សួរថាស្រលាញ់ជាតិតែអស់លោកនៅក្រៅប្រទេសហ្នឹងហ្ហេ! ហើយអ្នកក្នុងស្រុកអត់ស្រលាញ់ជាតិទេអី? ស្រលាញ់ដូចតែគ្នាទេ! ហើយយើងមិនត្រឹមតែស្រលាញ់តាមហ្វេសបុកទេ គឺយើងធ្វើពិតការពារពិត ទឹកដី អធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជា។ ហើយមិនត្រឹមតែការពារទេថែមទាំងលើកតម្កើន និងពង្រឹងលើឆាកអន្តរជាតិទៀតនេះហើយជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនធ្វើពិតប្រាកដជូនប្រជាពលរដ្ឋ ហើយសុំបងប្អូនជឿទុកចិត្ត»។
សម្ដេចបន្ថែមថារឿងការពារទឹកដីសម្ដេចតេជោដែលជាអតីតនាយករដ្ឋមន្ត្រីធ្លាប់បានបង្ហាញ២ដងរួចមកហើយនៅឆ្នាំ២០០៨-២០១១ជម្លោះប្រាសាទព្រះវិហារ និងកម្ដៅព្រំដែនជាមួយឡាវកាលពីឆ្នាំ២០១៧ ហើយកម្ពុជាមិនចង់ឃើញមានបញ្ហាបែបនេះទេ។
ជាមួយគ្នានេះសម្ដេចធិបតីស្នើដល់ពលរដ្ឋបន្តទុកចិត្តរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជន និងកុំចូលរួមជាមួយការអំពាវនាវណាដែលធ្វើបែកបាក់ជាតិ។

បញ្ហាកោះគុតមានជាប់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនទឹករវាងកម្ពុជា-ថៃបានបន្សល់តាំងពីសម័យអណានិគមបារាំងក្នុង ដែលប្រទេសទាំងពីរប្រកាសពីសិទ្ធិលើដែនទឹកដែលមានទំហំប្រមាណ ២៦ ០០០គីឡូម៉ែត្រក្រឡាក្នុងឈូងសមុទ្រថៃដែលមានប្រភពនៃឧស្ម័នធម្មជាតិដ៏មានតម្លៃក្នុងដែនទឹកប្រទាញប្រទង់នោះ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស