Connect with us

នយោបាយ

ថ្ងៃ​ចុងក្រោយ នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ មាន​គណបក្ស​នយោបាយ​ចំនួន​១ បានធ្វើ​សកម្មភាព​

បានផុស

នៅ

ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត មាន​គណបក្ស​នយោបាយ ចំនួន ១ ក្នុងចំណោម គណបក្សនយោបាយ​ទាំង​៤ បានធ្វើ​សកម្មភាព​ឃោសនា គឺ​គណបក្ស​ប្រជាជន​កម្ពុជា នេះ​បើតាម​ការបញ្ជាក់​ពី​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម គ​.​ជ​.​ប គណបក្ស​ប្រជាជន​កម្ពុជា មានការ​ប្រមូលផ្តុំ​សមាជិក​២០០ នាក់ ក្នុង​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែលមាន​រថយន្ត​ចំនួន​៨០ គ្រឿង និង​ម៉ូតូ​ចំនួន​៣០ គ្រឿង ហើយក៏​មានការ​ចាក់​មេ​ក្រូ​នៅតាម​ទីស្នាក់ការ​គណបក្ស​ក្រុង សង្កាត់ និង​តាម​ភូមិ​។ ដោយឡែក​គណបក្ស​ចំនួន​៣ ផ្សេងទៀត ពុំមាន​សកម្មភាព​ឃោសនា​ទេ​។​

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោត​បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ហើយ​គណបក្សនយោបាយ​ទាំង​៤ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នេះ បានធ្វើ​សកម្មភាព​ទៅតាម​លទ្ធភាព​របស់​គ​ណ​បក្សនយោបាយ​នីមួយៗ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​អ្នកបោះឆ្នោត ដូចជា​ការចាក់​មេក្រូ ការចែក​ខិតប័ណ្ណ ការជួបប្រជុំ និង​ការហែក្បួន ជាដើម​។

​លោក​បណ្ឌិត តែ ជិន​ណា​រិ​ទ្ធ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពត ដែល​បាន​ចូលរួម​ឃ្លាំមើល​សកម្មភាព​ឃោសនា​នៅថ្ងៃនេះ បានឱ្យដឹងថា ការឃោសនាបោះឆ្នោត ក្នុង​រយៈពេល​៨​ថ្ងៃ កន្លងមកនេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិ​ភាពល្អ​។ លោក​បាន​បន្តថា អ្នកចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទាំងអស់​បាន​អនុវត្ត និង​គោរព​តាម​វិធានការ​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អ​។

​ការឃោសនាបោះឆ្នោត​នេះ ត្រូវ​ចាប់ផ្តើម​ពី​ម៉ោង​៦ ព្រឹក ដល់​ម៉ោង​១០​យប់ ហើយ​ការរៀបចំ​ក្បួនព្យុហយាត្រា ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរជើង ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​នៅក្នុង​មណ្ឌល​ត្រូវ​កំណត់​២​ដង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម