ព័ត៌មានជាតិ
លោកជិន ម៉ាលីន ៖ ការស្រាវជ្រាវរកប្រភពដើមនៃមេរោគកូវីដ-១៩ មិនគួរត្រូវបានមហាអំណាចប្រើប្រាស់ជាឧបករណ៍នយោបាយនោះទេ
ការស្រាវជ្រាវរកប្រភពដើម នៃមេរោគកូវីដ-១៩ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ គឺមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយរបស់ប្រទេសមហាអំណាចនោះទេ តែគួរត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ ដើម្បីជាប្រយោជន៍ពិភពលោកទាំងមូល ពីព្រោះវាជាបញ្ហាសកល ប្រសិនបើប្រទេសណាមួយគ្មានសុវត្ថិភាពនោះទេ នោះពិភពលោកទាំងមូលក៏គ្មានសុវត្ថិភាពដែរ។

នេះជាការលើកឡើងរបស់លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅក្នុងកម្មវិធី “សំឡេងការពិតដើម្បីប្រជាជន” កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។
បើតាមលោក ជិន ម៉ាលីន បញ្ជាក់យ៉ាងដូច្នេះថា “ពាក់ព័ន្ធដល់ការប្រយុទ្ធប្រឆាំងជំងឺកូវី១៩ នៅលើពិភពលោកនេះ មកដល់ពេលនេះ ការស្វែងរក ឬរុករកប្រភពដើមនៃជំងឺកូវីដ-១៩ ត្រូវបានប្រទេសមហាអំណាចមួយចំនួន ប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីកេងចំណេញផ្នែកនយោបាយ និងជាប្រយោជន៍ក្នុងការប្រកួតប្រជែងឥទ្ធិពលអំណាចភូមិសាស្ត្រតំបន់”។ លោកបន្តថា បញ្ហាកូវីដ-១៩ នេះ គឺជាបញ្ហាសុខាភិបាល ដូច្នេះការស្រាវជ្រាវរកប្រភពដើម គួរតែត្រូវបានធ្វើឡើងតាមបែបលក្ខណៈ វិទ្យាសាស្ត្រ ដើម្បីជាផលប្រយោជន៍របស់ប្រជាជាតិទូទាំងពិភពលោក ដើម្បីប្រឆាំងទប់ស្កាត់ការរាលដាល។ បញ្ហានេះមិនគួរត្រូវបានមហាអំណាចប្រើប្រាស់ជាឧបករណ៍នយោបាយក្នុងការកេងចំណេញ វាយប្រហារ ឬក៏ប្រជែងឥទ្ធិពលអំណាចនៅក្នុងភូមិសាស្ត្រនយោបាយតំបន់នោះទេ។ ពីព្រោះវាអាចមានគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ដែលកំពុងតែយាយីដោយមេរោគដ៏កាចសាហាវនេះស្រាប់។
លោក ជិន ម៉ាលីន អះអាងថា បញ្ហាជំងឺកូវីដ-១៩ នេះគឺជាបញ្ហាសកល ដែលមិនមែនជាបញ្ហារបស់ប្រទេសណាមួយនោះទេ ហើយប្រសិនបើប្រទេសណាមួយគ្មានសុវត្ថិភាព ពិភពលោកនៅតែគ្មានសុវត្ថិភាពដដែល ពីព្រោះជំងឺនេះវាឆ្លងលឿន ហើយគ្មានព្រំដែននោះទេ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយ ។ លោកថា ប្រទេសទាំងអស់នៅលើពិភពលោក មិនអាចរស់នៅដាច់ដោយឡែកតែឯង មិនអាចបិទប្រទេសរបស់ខ្លួនជាអចិន្ត្រៃយ៍ ដោយមិនធ្វើការទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃនោះឡើយ ជាពិសេសនៅក្នុងនយោបាយអន្តរជាតិនៅពេលបច្ចុប្បន្ននេះ ដែលគេហៅថានយោបាយសកលភាវូបនីយកម្ម ដែលត្រូវការមានទំនាក់ទំនងពីប្រទេសមួយទៅប្រទេសមួយ លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការទូតជាដើម ដូច្នេះមិនអាចមានប្រទេសណាមួយរស់នៅតែឯងបានទេ។
លោក ជិន ម៉ាលីន បញ្ជាក់ទៀតថា “ប្រសិនបើប្រទេសណាមួយគ្មានសុវត្ថិភាព ពិភពលោកនេះ នៅតែគ្មានសុវត្ថិភាពដដែល អញ្ចឹងទេបណ្ដាប្រទេសនៅលើពិភពលោក ជាពិសេសប្រទេសមហាអំណាច គួរតែរួបរួមគ្នា គួរតែសហការគ្នា គួរតែជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស សុខាភិបាល និងផ្ដល់ជំនួយបច្ចេកទេសផ្សេងៗ ដូចជាវ៉ាក់សាំង ឬថ្នាំព្យាបាលជាដើម ដើម្បីប្រយុទ្ធ ទប់ស្កាត់ ទៅនឹងការឆ្លងរាលដាលនៃជំងឺនេះ ដោយទុកផលប្រយោជន៍នយោបាយមួយឡែកសិន ធ្វើយ៉ាងណាឱ្យពិភពលោកទាំងមូលមានសុវត្ថិភាពសិន”។

គួររំលឹកថា នៅពេលជំងឺកូវីដ១៩ រីករាតត្បាតខ្លាំងនៅពាសពេញពិភពលោក ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ គឺជាមនុស្សលេចធ្លោជាងគេបំផុត ដែលបានចោទប្រកាន់ប្រទេសចិនថា បានបិទបាំងអំពីការផ្ទុះឡើងដំបូងនៃកូវីដ១៩។ មិនតែប៉ុណ្ណោះ លោកត្រាំថែមទាំងបានចោទថា អង្គការសុខភាពពិភពលោកថា គ្មានសមត្ថភាព និងជាអាយ៉ងរបស់ចិនទៀតផង។ រហូតមកដល់ពេលនេះ ការស្វែងរកប្រភពដើមជំងឺវីរុសកូវីដ១៩ ត្រូវបានលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ពីគោលជំហររបស់ភាគីចិន លើបញ្ហាស្វែងរកប្រភពដើម នៃជំងឺវីរុសនេះ ដោយលោកបានសង្កត់ធ្ងន់ថា គោលជំហររបស់ចិនលើបញ្ហាស្វែងរកប្រភពដើម នៃជំងឺវីរុសជាសកល គឺមានលក្ខណៈច្បាស់លាស់ និងមិនប្រែប្រួល គឺចិនគាំទ្រការស្វែងរកប្រភពដើមជំងឺវីរុសជាបញ្ហាវិទ្យាសាស្ត្រ។
ចំណែកប្រទេសកម្ពុជា ក៏បានប្រកាសគាំទ្រ ការស្វែងរកប្រភពដើម នៃមេរោគកូវីដ-១៩ តាមបែបវិទ្យាសាស្ត្រផងដែរ និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ឧបាយកលនយោបាយលើលទ្ធផលវិទ្យាសាស្ត ហើយដាក់បន្ទុកដល់អ្នកដ៏ទៃ ដោយគ្មានភស្តុតាងច្បាស់លាស់៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ