សម្តេច ហ៊ុន​ សែន ជំរុញអ្នកគាំទ្របក្សប្រជាជននៅអាមេរិកធ្វើបាតុកម្មសួរនាំរឿងចង់ឱ្យមានការដកសញ្ជាតិ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

សម្តេច ហ៊ុន​ សែន ជំរុញអ្នកគាំទ្របក្សប្រជាជននៅអាមេរិកធ្វើបាតុកម្មសួរនាំរឿងចង់ឱ្យមានការដកសញ្ជាតិ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆកានេះ បានសម្តែងនូវការហួសចិត្តដែលក្រុមប្រឆាំងមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលអាមេរិកដកសញ្ជាតិពីប្រជាពលខ្មែរនៅអាមេរិកដែលគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ ចំពោះបញ្ហានេះ សម្តេចតេជោ បានជំរុញឱ្យប្រជាពលរដ្ឋនៅទីនោះ នាំគ្នាធ្វើបាតុកម្មទៅសួរនាំរដ្ឋាភិបាលអាមេរិកតែម្តងពីរឿងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ  សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាមេរិកគួរតែនាំគ្នាងើបឈរឡើង ហើយទៅតវ៉ាសួរនាំថ្នាក់ដឹកនាំអាមេរិកថា តើពិតជាមានការចង់ដកសញ្ជាតិមែន ឬអត់? សម្តេច ថា អ្នកដែលចង់ឱ្យអាមេរិកដកសញ្ជាតិពីខ្មែរដូចគ្នានេះ គឺពួកគេយល់ថា អាមេរិក និងចិន ជាសត្រូវនឹងគ្នា ហើយរដ្ឋាភិបាលកម្ពុជា និងចិនមានទំនាក់ទំនងល្អនឹងគ្នា។ ដូច្នេះហើយ បើអ្នកណាគាំទ្ររដ្ឋាភិបាលកម្ពុជា ប្រៀបដូចជាគាំទ្រចិនដែលជាសត្រូវរបស់អាមេរិកយ៉ាងអ៊ីចឹងដែរ។

ប៉ុន្តែ សម្តេចតេជោ បានគូសបញ្ជាក់ថា អ្នកទាំងអស់នោះ ស្គាល់មេដឹកនាំអាមេរិក និងចិនតិចពេកហើយ ព្រោះមេដឹកនាំទាំង២រូបនេះ នៅតែមានមធ្យោបាយ ដើម្បីរក្សាឱ្យបាននូវទំនាក់ទំនងនឹងគ្នា ត្បិតមានការប្រជែងឥទ្ធិពលគ្នាទៅវិញទៅមកឥតឈប់ឈរក្តី។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តីហាក់មិនជឿឡើយថា​ រដ្ឋាភិបាលអាមេរិកធ្វើបែបនេះ ព្រោះថា បើអាមេរិកហ៊ានធ្វើបែបនេះមែន នោះ គឺអាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យទៀតនោះទេ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services