Connect with us

នយោបាយ

លោកសុខ ឥសាន៖ការចង់ឱ្យអាមេរិកដកសញ្ជាតិពីពលរដ្ឋខ្មែរ គឺបញ្ជាក់ច្បាស់ថា លោកសម រង្ស៊ី មិនមែនអ្នកប្រជាធិបតេយ្យទេ

បានផុស

នៅ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានអះអាងនៅថ្ងៃនេះថា ការដែលលោកសម រង្ស៊ី ដែលត្រូវបានចាត់ទុកថា ជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចង់ឱ្យរដ្ឋាភិបាលអាមេរិកដកសញ្ជាតិអាមេរិកាំងចេញពីពលរដ្ឋខ្មែរដោយមូលហេតុមិនគ្រាំទ្រខ្លួននោះ គឺបញ្ជាក់យ៉ាងច្បាស់ថា រូបលោកមិនមែនជាអ្នកប្រជាធិបតេយ្យទេ។ លោក សុខ ឥសាន បានអះអាងទៀតថា លោកសម រង្ស៊ី ក៏មិនមែនជាចៅហ្វាយនាយរបស់សហអាមេរិកនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់របស់លោកសុខ ឥសាននេះ គឺបន្ទាប់ពីលោកសម រង្ស៊ី ចង់ស្នើ និងរំពឹងថា រដ្ឋាភិបាលអាមេរិកាំងនឹងដកសញ្ជាតិអាមេរិកពីប្រជាពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកថា យោងច្បាប់សហរដ្ឋអាមេរិក គឺ មន្ត្រី និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលមានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរផង និងសញ្ជាតិអាមេរិកាំងផង អាចនឹងត្រូវរដ្ឋាភិបាលអាមេរិកដកហូតសញ្ជាតិអាមេរិកាំង។

ក៏ប៉ុន្តែ លោកសុខ ឥសាន បានបញ្ជាក់ថា ការចង់ឱ្យដកសញ្ជាតិបរទេសពីអ្នកដែលមិនគាំទ្រខ្លួនរបស់លោកសម រង្ស៊ីនេះ គឺបញ្ជាក់ពីចរិតអាត្មានិយមរបស់អ្នកប្រជាធិបតេយ្យក្លែងក្លាយ។ លោកសុខ ឥសាន បានបន្ថែមថា ប្រទេសកុំមុយនីស្តក៏ដោយ ប្រទេសលោកសេរីក៏ដោយ សុទ្ធតែជាមនុស្សដូចគ្នា គឺមានសិទ្ធិដូចគ្នានិងមានប្រាជ្ញាដូចគ្នា។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវការហួសចិត្តដែលលោកសម រង្ស៊ី បានស្នើឱ្យរដ្ឋាភិបាលអាមេរិកដកសញ្ជាតិពីប្រជាពលខ្មែរនៅអាមេរិកដែលគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ សម្តេចបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាមេរិក គួរតែនាំគ្នាងើបឈរឡើង ហើយទៅតវ៉ាសួរនាំថ្នាក់ដឹកនាំអាមេរិកថា តើពិតជាមានការចង់ដកសញ្ជាតិមែន ឬអត់?៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

សម្ដេចធិបតី ហាមដាច់ខាតដាក់ កាតព្វកិច្ចឱ្យអាណាព្យាបាល់បង់ថ្លៃ សម្រាប់ការសិក្សាជំនាន់ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ម្ដាយឳពុកខ្លះកាន់ជើងកូនពេក ប្រើហ្វេសប៊ុកជះកំហឹង ដាក់គ្រូបង្រៀនព្រោះប្រដៅកូនខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើនការទំនាក់ទំនងរវាងអាណាព្យាបាលជាមួយសាលារៀន  

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលរាជធានីបញ្ចេញរថយន្តក្រុង ៤៥៥ គ្រឿង ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម